Home ព័ត៌មានអន្តរជាតិ កងទ័ពអ៊ីរ៉ាក់...

កងទ័ពអ៊ីរ៉ាក់សម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១២នាក់នៅភាគនិរតីខេត្តKirkuk

7
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨

ប្រភពព័ត៌មានពីខេត្តនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា យន្ដហោះចម្បាំងអ៊ីរ៉ាក់បានសម្លាប់សមាជិករដ្ឋអ៊ីស្លាម ១២ នាក់រួមទាំងមេដឹកនាំសំខាន់មួយរូបនៅភាគនិរតីខេត្ត Kirkuk។ ប្រភពប៉ូលិសប្រាប់សារព័ត៌មាន AlSumaria ថា កងទ័ពប៉ូលិសសហព័ន្ធដែលគាំទ្រដោយយន្ដហោះចម្បាំងបានចាប់ផ្តើមប្រតិបត្តិការដោយកំណត់គោលដៅលើទីជម្រករបស់ពួកភេរវជនដែលស្ថិតនៅភាគនិរតីខេត្តKirkuk។

កងទ័ពនៅពេលល្ងាចបំផ្លាញ់ចោលទីជម្រកចំនួន៦ខ្នងរបស់ពួកIS និងសម្លាប់ពួកសកម្មប្រយុទ្ធ៤នាក់ដែលស្ថិតនៅក្នុងទីក្រុង al-Rashad។ យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះនិយាយថាយន្តហោះចម្បាំងនេះមានគោលដៅវាយប្រហារទៅលើទីជម្រកមួយក្នុងចំណោមទីជម្រកជាច្រើនកន្លែងដែលនៅជិតតំបន់ al-Zab ភាគខាងលិចខេត្ត Kirkuk ដោយបានបណ្តាលឲ្យពួកសកម្មប្រយុទ្ធ៨នាក់រួមទាំងមេដឹកនាំលេចធ្លោម្នាក់បានស្លាប់ផងដែរ។

គួររំលឹកថាកាលពីថ្ងៃអង្គារមជ្ឈមណ្ឌលព័ត៌មានសន្តិសុខបាននិយាយថាកងទ័ពប៉ូលិសសហព័ន្ធសម្លាប់សមាជិករដ្ឋអ៊ីស្លាមលេចធ្លោ៥នាក់ដែលបានចូលរួមក្នុងការវាយប្រហារប្រឆាំងនឹងភូមិមួយស្ថិតនៅភាគនិរតីខេត្តKirkuk។ រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែបន្តគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ៕