Home ព័ត៌មានអន្តរជាតិ លោក Putin ជួប...

លោក Putin ជួបលោក Macron ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ស៊ីរីនិងអ៊ុយក្រែន

14
SHARE

ប្រភពព័ត៌មាន Tass ចុះផ្សាយថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron នឹងពិភាក្សាពីស្ថានភាពជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់  ស៊ីរីនិងអ៊ុយក្រែននៅ St. Petersburg នៅថ្ងៃទី ២៤ និង ២៥ ឧសភា នេះយោងតាមប្រភពព័ត៌មានពីវិមាន Kremlin ។

កិច្ចចរចាកម្រិតខ្ពស់បំផុតគ្រោងធ្វើឡើងដើម្បីពិភាក្សាអំពីការអភិវឌ្ឍនៃកិច្ច​សហប្រតិបត្តិ​ការរវាងប្រទេសរុស្ស៊ី  និងប្រទេសបារាំង រួមទាំងចូលរួមពិភាក្សាពីបញ្ហាអន្តរជាតិ និងផែន ការរួមនៃសកម្មភាពស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដំណោះស្រាយនៅប្រទេសស៊ីរ៉ី និងពិភាក្សាពីវិបត្តិនៅប្រទេសអ៊ុយក្រែន នេះយោងតាមប្រភពសេចក្តីថ្លែងការណ៍។

គេរៀបចំឯកសារមួយ​ចំនួនសម្រាប់ការចុះហត្ថលេខា។ មេដឹកនាំបារាំងនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅ St. Petersburg នៅថ្ងៃទី ២៤-២៥ ខែឧសភា តាមរយៈការអញ្ជើញរបស់លោក Putin ។ លោកនឹងក្លាយជាភ្ញៀវកិត្តិយសនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg International Economic Forum  ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែឧសភា។

គេចាប់ផ្តើមរៀបចំវេទិកាសេដ្ឋកិច្ចអន្តរជាតិ SPIEF តាំងពី ឆ្នាំ១៩៩៧  និងនៅឆ្នាំ២០០៦ ។  វេទិកាសេដ្ឋកិច្ចនេះរៀបចំឡើងក្រោយមជំនួយឧបត្ថម្ភពីប្រធានាធិបតីរុស្ស៊ី​ ហើយលោកក៏ចូលរួមក្នុងកម្មវិធីនីមួយៗផងដែរ។ នៅរយៈពេល ២០ ឆ្នាំមុន វេទិកានេះក្លាយទៅជាវេទិកាសកលឈានមុខគេ សម្រាប់សមាជិកនៃសហគមន៍អាជីវកម្ម​ដើម្បីជួបនិងពិភាក្សាអំពីបញ្ហា​សេដ្ឋកិច្ច​សំខាន់ៗដែលប្រទេសរុស្ស៊ីជួបភាពរីកចំរើនផ្នែកទីផ្សារ  និងបញ្ហាពិភពលោក​ទូទៅ៕