Home ព័ត៌មានអន្តរជាតិ អ្វីដែលយើងត្រ...

អ្វីដែលយើងត្រូវដឹងអំពីអ្នកបាញ់ប្រហារនៅសាលារដ្ឋតិចសាស

25
SHARE

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០១៨

ជនសង្ស័យក្នុងការបាញ់ប្រហារនៅសាលារដ្ឋតិចសាស់បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់​ និង១០នាក់ទៀតរងរបួសត្រូវប៉ូលិសឱ្យដឹងឈ្មោះថា​ Dimitrious Pagourtzis​ ជាសិស្សអាយុ១៧ឆ្នាំ ។ អ្វីដែលយើងដឹងអំពីគាត់មានចំនុចជាច្រើនទៀត។

លោក Pagourtzis ត្រូវចាប់ខ្លួន​ និងចោទប្រកាន់ពីបទឃាតកម្មវាយដំធ្ងន់ធ្ងរទៅលើមន្រ្តីប៉ូលិស។ យោងតាមអភិបាលរដ្ឋតិចសាស់លោក Greg Abbott បានឱ្យដឹងថា​ ការបាញ់ប្រហារដែលគាត់មិនដឹងឈ្មោះនោះគឺមានកាំភ្លើងខ្លីនិងកាំភ្លើងវែង A.38 ។ អាវុធទាំង២ លោកទិញពីឪពុក។

ក្នុងអំឡុងពេលវាយប្រហារលោកPagourtzis ត្រូវគេរាយការណ៍ថាពាក់អាវយឺត​ និងអាវរងាហើយមានពាក្យស្លោកថា “កើតដើម្បីសម្លាប់” ។ រូបជាច្រើនរបស់Pagourtzis​ក្នុងគណនី Instagram ដែលលុបរូបចោល បង្ហាញពីការរៀបចំអាវុធ​ និងល្បែងហ្គេមដែលមានប៉ុនប៉ងសម្លាប់ដែលគាត់ត្រូវបានគេថត​យក​ និងផ្ទុកនៅទីនោះ។ គាត់ក៏ត្រូវគេរាយការណ៍ថាតែងតែតាមដានគេទំព័រកាំភ្លើងជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គម។

ប៉ូលិសបញ្ជាក់ថាជនសង្ស័យ​ និងសិស្សម្នាក់ទៀតត្រូវចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារនៅសាលា Sante Fe មុនម៉ោង៨ព្រឹក។ អាជ្ញាធរក៏បញ្ជាក់ថា “គ្រឿងដែលអាចផ្ទុះ” ត្រូវគេរកឃើញនៅឯសាលារៀន​ និងក្រៅបរិវេណ។
មន្រ្តីប៉ូលីសមានដីកាសម្រាប់ស្វែងរកផ្ទះ២របស់ពួកគេ​ និងរថយន្តមួយជាផ្នែកមួយក្នុងការស៊ើបអង្កេតបន្តរផងដែរ៕