សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់ប្រទេស Venezuela

0

ប្រភពព័ត៌មាន reuters​ ចុះផ្សាយថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨

សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស Venezuela នៅថ្ងៃអាទិត្យ យោងតាមប្រភពព័ត៌មានពីអនុរដ្ឋលេខាធិការរងអាមេរិកលោក John Sullivan ប្រាប់អ្នកសារព័ត៌មាន។ សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងម៉ឺងម៉ាត់​ចំពោះការដាក់ទណ្ឌកម្មប្រេងលើប្រទេស Venezuela ហើយលោក Sullivan និយាយថា​ការឆ្លើយតបចំពោះការបោះឆ្នោតនៅថ្ងៃអាទិត្យនឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំ G20 នៅ Buenos Aires នៅថ្ងៃចន្ទ។

ប្រធានាធិបតី Venezuela លោក Nicolas Maduro  កំពុងស្វែងរក​អាណត្តិ​រយៈពេលប្រាំមួយឆ្នាំក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ។ គេរំពឹងទុកថា លទ្ធផលនឹង​បង្ហាញ​នៅថ្ងៃចន្ទ។ លោក Sullivan ចាត់ទុកការដាក់ទណ្ឌកម្មលើប្រេងថា ជាជំហានសំខាន់ ខ្លាំងណាស់ ។ ការដាក់ទណ្ឌកម្មទាំងនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងសកម្ម ។ លោកបន្តថា លោកដឹងថា គ្មានផែនការដកជំនួយរបស់សហរដ្ឋអាមេរិកចេញពីភាគពាយព្យនៃប្រទេសស៊ីរីទេ។

សារព័ត៌មាន CBS រាយការណ៍នៅថ្ងៃសុក្រថា រដ្ឋបាលរបស់លោក Trump ដកជំនួយទាំងអស់​ពីភាគពាយព្យនៃប្រទេសស៊ីរី។ នេះជាវិធានការមួយបង្ហាញថា រដ្ឋបាល មានបំណង​ចាក​ចេញ​យ៉ាងឆាប់រហ័សនៅពេលរដ្ឋអ៊ីស្លាមបរាជ័យយ៉ាងពេញលេញ។លោកមិនឮពីការសម្រេចចិត្តណាមួយដោយរដ្ឋបាល​ ថានឹងដកជំនួយពីភាគពាយព្យនៃ​ប្រទេសស៊ីរី នេះយោងតាមប្រសាសន៍របស់លោកក្នុងការផ្តល់បទសម្ភាសន៍ឲ្យភ្នាក់ងារ reuters​ និង Bloomberg ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកប្តេជ្ញាចិត្តចំពោះការបរាជ័យជាអចិន្ត្រៃ របស់ឧទ្ទាម ISIS និងការការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់នៅប្រទេស ស៊ីរី និងអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here