ប្រទេសរុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជិតមូលដ្ឋានទ័ពនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មាន Reuters​ ចុះផ្សាយថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨

ក្រសួងការពារជាតិរបស់រុស្ស៊ីនិយាយនៅថ្ងៃចន្ទថា ពួកគេបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក។ យន្តនោះហោះចូលមកជិតមូលដ្ឋានអាកាសស៊ីរីនៅ Hmeimim នេះយោងតាមប្រភព​ព័ត៌មាន​ពីភ្នាក់ងារសារព័ត៌មាន RIA ដកស្រង់ពីក្រសួងការពារ​ជាតិរបស់រុស្ស៊ី។

ក្នុងហេតុ ការណ៍នេះមិនមានអ្នកស្លាប់ និងរបួសទេ។ មូលដ្ឋានអាកាសចរ Hmeimim របស់ប្រទេសរុស្ស៊ី កំពុងធ្វើដំណើរការធម្មតា។ក្រុមឃ្លាំមើលសង្រ្គាមសម្រាប់សិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា ពួកគេឮការផ្ទុះកើតឡើងនៅជិតមូលដ្ឋានអាកាសចរហើយសម្លេង​នោះ​ទំ​នងដូចជាកើតមកពីប្រព័ន្ធការពារដែនអាកាសរបស់​រុស្ស៊ីប្រឈមនឹងការ​វាយប្រហារ​មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here