ស្លាប់ និងរងរបួសបុគ្គលិកសន្តិសុខ៣នាក់ដោយការវាយប្រហាររបស់រដ្ឋអ៊ីស្លាមនៅភាគពាយព្យរាជធានីMosul

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨

ប្រភពសន្តិសុខពីខេត្ត Nineveh និយាយកាលពីថ្ងៃចន្ទនេះថាបុគ្គលិកសន្តិសុខ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធដែលបានធ្វើឡើងដោយពួកសមាជិករដ្ឋអ៊ីស្លាមនៅភាគពាយព្យរាជធានី Mosul។ ថ្លែងទៅកាន់សារព័ត៌មាន BasNews លោកអនុសេនីយឯក Amir Wathiqនិយាយថាសមាជិករដ្ឋអ៊ីស្លាមបានចាប់ផ្តើមវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងភូមិ Iblig ដែលស្ថិតនៅក្នុងទីក្រុង Sinjar ភាគពាយព្យរាជធានី Mosul ។

យោងតាមលោក Wathiq ឲ្យដឹងថាសមាជិកISបានសម្លាប់បុគ្គលិកសន្តិសុខ២នាក់របស់កងកម្លាំងចលនានិយម ខណៈម្នាក់ទៀតបានរងរបួស​ ហើយក្រោយមកពួកសកម្មប្រយុទ្ធបានរត់គេចខ្លួនទៅបាត់។ លោក Wathiq បានឲ្យដឹងទៀតថាកងកម្លាំងចលនានិយមបានហ៊ុមព័ទ្ធកន្លែងកើតហេតុដើម្បីស្វែងរកពួកសកម្មប្រយុទ្ធ។ គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។

របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែបន្តគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ យោងតាមតួលេខគ្រោះថ្នាក់ដែលបានកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាចំនួនសរុបនៃជនជាតិអ៊ីរ៉ាក់៦៨នាក់ត្រូវបានសម្លាប់ និង១២២ នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងខែមេសាកន្លងមកនេះ។ ចំណែកឯជនស៊ីវិលសរុប ៣,២៩៨នាក់ត្រូវបានសម្លាប់ និង៤,៧៨១នាក់ទៀតរងរបួសកាលពីឆ្នាំ២០១៧កន្លងមក។

សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ពប៉ារ៉ា និងក្រុមចម្រុះដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរាជធានី Mosul ក្នុងខែមិថុនា ឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here