យន្តហោះចម្បាំងអ៊ីស្រាអែល និងឧទ្ធម្ភាគចក្រវាយប្រហារគោលដៅយោធាក្រុមហាម៉ាស់ចំនួន២៥កន្លែងនៅតំបន់កាហ្សា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩​ ខែ ឧសភា ឆ្នាំ២០១៨

កងកម្លាំងទ័ពអាកាសអ៊ីស្រាអែលវាយប្រហារគោលដៅយ៉ាងហោចណាស់២៥​លើក បន្ថែមទៀតនៅក្នុងតំបន់កាហ្សាដែលជាការសងសឹកទៅនឹងការបាញ់តាមបណ្តោយព្រំដែន​ និងការបាញ់ផ្លោងដោយក្រុមហាម៉ាស់តម្រង់គោលដៅនៅតំបន់សហគមន៍ព្រំដែនអ៊ីស្រាអែលពេញមួយថ្ងៃ។ យោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារថា “ក្រុម IDF វាយប្រហារគោលដៅភេរវកម្មចំនួន២៥កន្លែងរបស់អង្គការភេវរកម្មហាម៉ាស់នៅតំបន់កាហ្សាស្ទ្រីប”។ ក្រុម​ IDF និយាយថា​ទីតាំងគោលដៅរួមមានរោងចក្រផលិតគ្រាប់រ៉ូកែត​ ម៉ាស៊ីនបាញ់គ្រាប់រ៉ូកែត​ និងអាវុធកងទ័ពជើងទឹកកម្រិតខ្ពស់។ លើសពីនេះទៀតកងកម្លាំងអ៊ីស្រាអែលបាញ់សំដៅទៅលើកងកម្លាំងយោធា​ និងជំរំហ្វឹកហាត់យោធា។ ក្រុម ​IDF និយាយថាសកម្មភាពរបស់អ៊ីស្រាអែលឆ្លើយតបបន្ថែមទៅនឹងការវាយប្រហារជាច្រើនលើកលើក្រុមហាម៉ាស់ “ដែលទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ទាំងអស់នៅក្នុងតំបន់កាហ្សាស្ទ្រីប”។ ពួកយោធាកត់សម្គាល់ថាពួកគេនឹងបន្តធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាមួយ “ការបាញ់រយៈចម្ងាយឆ្ងាយ” ប្រឆាំងនឹងសកម្មភាពក្រុមហាម៉ាស់ដែលគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here