លោក Erdogan និងលោក Putin នឹងពិភាក្សាគ្នាពីបញ្ហានៅស៊ីរីតាមទូរស័ព្ទ

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩

ប្រធានាធិបតីប្រទេសទួរគី និងរុស្ស៊ីពិភាក្សាគ្នាពីបញ្ហាក្នុងប្រទេសស៊ីរី និងបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសវិស័យថាមពលតាមរយៈទូរស័ព្ទនៅថ្ងៃអង្គារ៍ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីការិយាល័យរបស់លោក Tayyip Erdogan។ លោក Erdogan និងលោក​ Putin ​សម្តែងការពេញចិត្តចំពោះការរីកចម្រើន​លើរោងចក្រនុយក្លេអ៊ែរ​ Akkuyu និងគម្រោងបំពង់បង្ហូរប្រេងនៅប្រទេសទួរគី។ ពួកគេក៏ពិភាក្សាពីការប្រើរូបិយប័ណ្ណក្នុងស្រុក​សម្រាប់ពាណិជ្ជកម្មទ្វេភាគី។ មេដឹកនាំទាំងពីរកត់សម្គាល់ពីសារៈសំខាន់នៃសមិទ្ធិផល​ទាំង​ឡាយ​តាមរយៈដំណើរការ Astana ដោយបញ្ជាក់ថាវាមានលក្ខណៈចាំបាច់សម្រាប់រដ្ឋាភិបាលស៊ីរី​ និងក្រុមប្រឆាំងក្នុងការចាត់វិធានការស្ថាបនា​ និងធានាឲ្យបានថាដំណើរការនេះ​ស្ថិតក្រោមវិសាលភាពក្របខណ្ឌអង្គការសហប្រជាជាតិ។ លោក Erdogan រំលឹកឡើងវិញពីការប្រឆាំងរបស់ប្រទេសទួរគីចំពោះការដាក់បញ្ចូលអង្គភាពការពារប្រជាជនដែលមានទំនាក់ទំនងជាមួយ PKK នៅក្នុងដំណើរការនយោបាយនេះបើយោងតាម Daily Sabah។ ប្រភពបន្ថែមថាមេដឹកនាំរុស្ស៊ី និងទួរគីព្រមព្រៀងគ្នា​ថាប្រទេសស៊ីរី​មិនគួរក្លាយជា​តំបន់ជម្លោះ​ក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here