កងកម្លាំងអាហ្វហ្គានីស្ថានសម្លាប់ជនស៊ីវិល និងនគរបាលដោយចៃដន្យក្នុងការវាយឆ្មក់លើមូលដ្ឋាន ISIS

0

ប្រភពព័ត៌មាន independent ចុះផ្សាយថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៨

កងកម្លាំងអាហ្វហ្គានីស្ថានសម្លាប់មនុស្សខុសចំនួន៩នាក់ដែលភាគច្រើនពួកគេជាជនស៊ីវិលក្នុងអំឡុងការឆ្មក់ចូលផ្ទះមួយនៅភាគខាងកើតខេត្តណានហ្គារ៉ាហាដែលជាមូលដ្ឋានរបស់ពួក ISIS និងពួកសកម្មប្រយុទ្ធដទៃទៀតនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តី។ យោងលោកអភិបាលខេត្ត Hayatullah Hayat បានឲ្យដឹងថាការវាយឆ្មក់កើតឡើងនៅយប់ថ្ងៃចន្ទក្នុងសង្កាត់ Chaparhar ធ្វើឱ្យជនស៊ីវិល៨នាក់ផ្សេងទៀតរងរបួស។ លោកបន្ថែមថាក្នុងចំណោម​អ្នកស្លាប់ មានមេបញ្ជាការប៉ូលិសក្នុងតំបន់ម្នាក់។ យោងតាមអភិបាលបញ្ជាក់ឱ្យដឹងថា គ្រាប់កាំភ្លើងចេញពីផ្ទះដែលគេវាយឆ្មក់ ហើយជនរងគ្រោះត្រូវគេកំណត់ថាជាភាគច្រើនជាជនស៊ីវិលក្រោយពេលប្រតិបត្តិការវាយឆ្មក់ចប់។ ការស៊ើប​អង្កេតកំពុងមានដំណើរការដើម្បីកំណត់ពីរបៀបដែលប្រតិបត្តិការនេះបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួស។ ទាំងពួកតាលីបង់ និង ISIS មានប្រតិបត្តិការសកម្មនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងអំឡុងពេលដូចគ្នានេះដែរនៅកណ្តាលក្រុងកាប៊ុលមានមនុស្ស២នាក់ (ប៉ូលីសម្នាក់ និងជនស៊ីវិលម្នាក់) ត្រូវគេសម្លាប់ក្រោយពីគ្រាប់បែកមួយភ្ជាប់នៅនឹងកង់ផ្ទុះនៅថ្ងៃចន្ទក្នុងស្រុក Qarabagh នេះបើយោងតាមប្រភពព័ត៌មានពីលោកអភិបាលខេត្ត Mohammad Azem ។ លោក ​Azem បន្ថែមថាមនុស្ស៤នាក់ទៀតមានប៉ូលិស៣នាក់ និងជនស៊ីវិលម្នាក់រងរបួសក្នុងការវាយប្រហារនោះ។ នៅភាគខាងជើងខេត្ត Samangan នាយកមន្ទីរពេទ្យម្នាក់ស្លាប់នៅពេលគ្រាប់បែកនៅជាប់រថយន្តរបស់គាត់ផ្ទុះនៅថ្ងៃអង្គារក្នុងរដ្ឋធានី Aybak នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យខេត្ត Sediq Azizi។ លោក Azizi និយាយថា លោកនាយក Akramuddin Wakilzada អាចជាបេក្ខជនមួយរូបក្នុងការបោះឆ្នោតសភានៅ ខែតុលា។ អ្នកបើកបររថយន្តរងរបួសក្នុងការផ្ទុះនេះ។ គ្មាននរណាម្នាក់អះអាង​​ទទួល​​​ខុស​​ត្រូវ​ចំពោះការវាយប្រហារនៅទីក្រុងកាប៊ុល និងខេត្ត Samangan ទេ។ ពួកតាលីបង់បង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានក៏ដូចជាមន្រ្តីរដ្ឋាភិបាលចាប់តាំងពីមានការប្រកាសវាយលុកក្នុងខែមេសានៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here