ប្រទេសម៉ូហ្សំប៊ិច៖ ក្រុមជីហាដកាត់ក្បាលអ្នកភូមិ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៨

ក្រុមមន្រ្តីនិយាយថាយ៉ាងហោចណាស់មនុស្ស១០នាក់ត្រូវគេកាត់ក្បាលនៅភាគខាងជើងប្រទេសម៉ូហ្សំប៊ិចដោយសង្ស័យថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ មានសេចក្តីរាយការណ៍ថាក្រុមកុមារស្ថិតក្នុងគោលដៅនៃការវាយប្រហារលើភូមិ Monjane នៅក្នុងខេត្ត Cabo Delgado ដែលជាមជ្ឈមណ្ឌលរុករករ៉ែ និងប្រេងកាតផងដែរ។ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមមួយបានធ្វើការវាយប្រហារនៅក្នុងតំបន់នេះកាលពីឆ្នាំមុន។ គេជឿថាក្រុមនេះរកប្រាក់បានរាប់លានដុល្លារពីការលក់ឈើ និងត្បូងទៀតផង។ គេក៏ស្គាល់ផងដែរថាជាមូលដ្ឋានក្រុមអាល់សាបាប់ដែលបង្កើតឡើងនៅឆ្នាំ២០១៥ជាអង្គការសាសនា និងមិនមានតំណភ្ជាប់ជាមួយនឹងក្រុមជីហាដនិយមប្រទេសសូម៉ាលីនោះទេ។ បុរសម្នាក់ក្នុងចំនោមជនរងគ្រោះក្នុងការវាយប្រហារកាលពីចុងសប្តាហ៍មុនគឺជាមេដឹកនាំនៅក្នុងភូមិមូណាន់នេះបើយោងតាមអ្នកស្រុកម្នាក់ បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន AFP។ ពួកគេមានគោលដៅទៅលើមេដឹកនាំ ដោយសារគាត់បានផ្តល់ព័ត៌មានទៅក្រុមប៉ូលិសអំពីទីតាំងរបស់ក្រុមអាល់សាបាប់នៅក្នុងព្រៃ។ ការសិក្សាស្រាវជ្រាវថ្មីៗនេះរួមបញ្ចូលនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រទេសម៉ូហ្សំប៊ិកប្រចាំសប្តាហ៍ និងព្រឹត្តិប័ត្រព័ត៌មាន Clippings បានរកឃើញថាសមាជិកដំបូងក្រុមនេះដែលគេហៅថាអាល់ស៊ុនណាដែលជាអ្នកដើរតាមអ្នកផ្សព្វផ្សាយសាសនាជនជាតិកេនយ៉ាម្នាក់ដែលត្រូវគេសម្លាប់ កាលពីឆ្នាំ២០១២។ ក្រុមអ្នកដើរតាមគាត់បានប្តូទៅនៅខាងត្បូង និងតាំងទីលំនៅនៅ Kibiti ភាគខាងត្បូងតង់ហ្សានីជិតព្រំដែនជាមួយប្រទេសម៉ូហ្សំប៊ិកវិញ។ ប៉ូលិសបានចាប់ខ្លួនមនុស្សជាង២០០នាក់ដែលពាក់ព័ន្ធជាមួយនឹងការវាយប្រហារសកម្មប្រយុទ្ធអ៊ីស្លាមចាប់ផ្តើមកាលពីខែតុលាកន្លងមក។ សប្ដាហ៍​មុនអាជ្ញាធរបានអនុញ្ញាតឱ្យបើកវិហារអ៊ីស្លាមចំនួន៦ឡើងវិញដែលវិហារទាំងនោះបានបិទទ្វារក្រោយការវាយប្រហារដោយសារពួកគេបានផ្តាច់ទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធកន្លងមក។ លោក Alvaro Junior នាយកយុត្តិធម៌នៅ Cabo Delgado បាននិយាយថាវិហារអ៊ីស្លាម៧ផ្សេងទៀត ដែលគេជឿថាកាន់កាប់ដោយក្រុម fundamentalist ត្រូវបានបំផ្លាញ ដោយក្រុមអាជ្ញាធរផងដែរ។ កាលពីដើមខែនេះសភាប្រទេសម៉ូហ្សំប៊ិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទោសសកម្មភាព និងអំពើភេរវកម្មត្រូវជាប់ពន្ធនាគារ២៤ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here