ពួកសកម្មប្រយុទ្ធវាយប្រហារក្នុងក្រសួងរបស់អាហ្វហ្គានីស្ថានដោយគ្រាប់បែក និងកាំភ្លើង

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៨

ក្រុមខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែង និងគ្រាប់បែកវាយលុកទៅលើទីបញ្ជាការដ្ឋានក្រសួងការពារជាតិអាហ្វហ្គានីស្ថាននៅថ្ងៃពុធ។ ពួកគេប្រយុទ្ធជាមួយកម្លាំងសន្តិសុខអស់រយៈពេលជាង២ម៉ោងក្នុងការវាយប្រហារចុងក្រោយបំផុតនៅរដ្ឋធានី Kabul។ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនិយាយថាគ្រាប់បែកក្នុង​រថយន្ត​មួយផ្ទុះនៅច្រកចូលក្រសួងជាការចាប់ផ្តើមការវាយប្រហារ។ ក្រោយមកខ្មាន់កាំភ្លើងជាច្រើននាក់ព្យាយាមចូលក្នុងបរិវេណក្រសួង។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Najib បញ្ជាក់អះអាងថាការវាយប្រហារនេះធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធចំនួន១០នាក់ ហើយយ៉ាងហោចណាស់មានប៉ូលិសម្នាក់ត្រូវគេសម្លាប់ និង៥នាក់ទៀតរងរបួស។ ​មន្រ្តីជាន់ខ្ពស់ក្រសួងមួយរូបនិយាយថា​អ្នកវាយប្រហារម្នាក់បំផ្ទុះខ្លួន​ឯងនៅក្នុងបរិវេណ ហើយម្នាក់ទៀតទប់ទល់ជាមួយអ្នកយាមទ្វារខណៈដែលធូលីដី និងផ្សែងផ្ទុះនៅទីវាល។ មន្ត្រីក្នុងក្រសួងនិយាយថា​អ្នកវាយប្រហារមិនអាចចូលក្នុងអគារសំខាន់ៗបានទេព្រោះពួកគេស្ថិតនៅឆ្ងាយពីច្រកចូលធំ។ បរិវេណនៅទីនោះមានទីធ្លាធំទូលាយជួយដល់កងកម្លាំងអាហ្វហ្គានីស្ថានដើម្បីវាយលុកលើការវាយប្រហារបានយ៉ាងឆាប់រហ័ស។ ក្រុមឧទ្ទាមអ៊ីស្លាមប្រកាសថាពួកគេជាអ្នកនៅពីក្រោយការវាយ ប្រហារនៅហេតុការណ៍ចុងក្រោយបំផុតក្នុងទីក្រុងកាប៊ុលក្នុងឆ្នាំនេះ។ ការវាយប្រហារនេះ​សម្លាប់ ​និងធ្វើ​ឱ្យមនុស្សរាប់រយនាក់រងរបួសបើទោះជាមានការសន្យាជាផ្លូវការម្តងហើយម្តងទៀតដើម្បីលើកកំពស់សន្តិសុខនៅក្នុងរដ្ឋធានីក៏ដោយ។ ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់ជាអ្នកឃ្លាំមើលក្បែរទីតាំងវាយប្រហារ និងការបាញ់ដោយកាំភ្លើងក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ ខែមុន​ការផ្ទុះ២លើកនៅក្រុងកាប៊ុលសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់រួមទាំងអ្នកកាសែតចំនួន៩នាក់​។ ពួកយុទ្ធជនរដ្ឋអ៊ីស្លាមអះអាងថាអ្នកបំផ្ទុះគ្រាប់បែកម្នាក់ជាសមាជិករបស់ពួកគេ។ រយៈពេល១សប្តាហ៍មុនហេតុការណ៍នោះកើតឡើងមនុស្សចំនួន៦០នាក់ត្រូវគេសម្លាប់ និងមនុស្សច្រើនជា១,០០០នាក់រងរបួសនៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងនៅខាងក្រៅមណ្ឌលចុះឈ្មោះបោះឆ្នោតនៅក្នុងទីក្រុង។ រដ្ឋអ៊ីស្លាមអះអាងពីការវាយប្រហារជាច្រើនក្នុងក្រុងកាប៊ុល ប៉ុន្ដែមន្ត្រីសន្តិសុខអាហ្វហ្គានីស្ថានសង្ស័យថាការអះអាងនេះជាបណ្តាញការងាររបស់ Haqqani ដែលជាក្រុមមួយមានទំនាក់ទំនងជាមួយពួកតាលីបង់មានជំនាញក្នុងការវាយប្រហារតាមទីក្រុង។ ការវាយប្រហារនេះ បញ្ជាក់ពីស្ថានភាពសន្តិសុខកាន់តែអាក្រក់មុនពេលបោះឆ្នោតក្រុមប្រឹក្សាសភានិងថ្នាក់ស្រុកដែលគេគ្រោងធ្វើនៅថ្ងៃទី២០ ខែតុលា។ ពួកតាលីបង់គំរាមវាយប្រហារលើមជ្ឈមណ្ឌលចុះឈ្មោះអ្នកបោះឆ្នោត។ សន្តិសុខក្នុង និងនៅ​ជុំវិញក្រុងកាប៊ុលមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈប៉ុន្មានថ្ងៃនេះ។ ជាមួយនឹងចំណុចត្រួតពិនិត្យ ​និងល្បាតបន្ថែមទៀតខណៈដែលរដ្ឋាភិបាលព្រមានអំពីការវាយប្រហារស្មុគ្រស្មាញរបស់ពួកតាលីបង់លើរដ្ឋាភិបាលឬទីតាំងដំឡើងថ្មីរបស់បរទេសក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រុងនានារងការវាយប្រហារ ខណៈដែលពួកតាលីបង់ប្រើក្បួនអ៊ីស្លាមថ្មីដោយបង្កើនការប្រយុទ្ធគ្នានៅទូទាំងប្រទេសចាប់តាំងពីពួកគេប្រកាសចាប់ផ្តើមវាយលុកក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here