កិច្ចចរចាសម្ងាត់ឈប់បាញ់គ្នារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៨

យោងតាមប្រភពពីមន្ទីរបញ្ចកោណបញ្ជាក់ឱ្យដឹងថាមន្រ្តីតាលីបង់ជាន់ខ្ពស់បានចរចាជា​សម្ងាត់ជាមួយមន្រ្តីអាហ្វហ្គានីស្ថានអំពីបទឈប់បាញ់គ្នា។ លោក John Nicholson និយាយនៅថ្ងៃពុធក្នុងសន្និសីទទូរគមនាគមន៍មួយជាមួយអ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថាសកម្មភាពការទូតជាច្រើនកើតមានឡើងគ្រប់កម្រិត។ លោកនឹងមិនកំណត់អត្តសញ្ញាណតួលេខអ្នកដែលពាក់ព័ន្ធនឹងការចរចានោះទេ តែក្នុងនោះមានមន្រ្តីតាលីបង់ឋានៈមធ្យម និងជាន់ខ្ពស់ នេះបើយោងតាមប្រភពព័ត៌មានពី AFP។ លោកលើកឡើងថាលោកគួរតែបញ្ជាក់ថា ពួកគេជួបគ្នាដោយសម្ងាត់។ ​នេះគឺជារបៀបដែលពួកគេ​អាចជំរុញ​កិច្ចចរចានេះបាន។ លោកលើកឡើងពីតម្រូវការសម្រាប់ការរក្សាការសម្ងាត់នៃដំណើរការ។នៅចុងខែកុម្ភៈប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ស្នើឱ្យមានកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់។ លោកមានប្រសាសន៍ថាពួកគេអាចនឹងត្រូវបានទទួលស្គាល់ថា​ជាគណបក្សនយោបាយមួយប្រសិនបើពួកគេទទួលយកបទឈប់បាញ់គ្នា ហើយទទួលស្គាល់រដ្ឋធម្មនុញ្ញឆ្នាំ២០០៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here