ឥណ្ឌាទិញប្រព័ន្ធការពារ S-400 របស់រុស្ស៊ីទោះបីជាមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី 0១​ ខែ មិថុនា​ ឆ្នាំ២០១៨

ប្រទេសឥណ្ឌាសម្រេចចិត្តបន្តកិច្ចសន្យាទិញប្រព័ន្ធការពារ​ S-400 របស់ប្រទេសរុស្ស៊ីក្នុងតម្លៃ៥.៥ពាន់លានដុលា្លរទោះបីជាសហរដ្ឋអាមេរិកនិយាយថាការទិញនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន​ និងទីក្រុងញូវដេលីក៏ដោយ។ យោងតាមកាសែត Hindustan Times ចុះផ្សាយថា ក្រសួងការពារជាតិឥណ្ឌាស្នើសុំគណៈកម្មាធិការ គណៈរដ្ឋមន្ត្រីអនុម័តលើការទិញប្រព័ន្ធការពារ S-400 Triumf ចំនួន៥​ដែលកំពុងធ្វើសេចក្តីសម្រេចកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានកំណត់ឆ្លង​ការសម្រេចទោះបីជារដ្ឋបាលលោកត្រាំ​ព្រមានក្រុងញូវដេលីពីគោលបំណងរបស់ប្រទេសឥណ្ឌាក្នុងការបង្កើតទំនាក់ទំនងយោធាជាមួយរុស្ស៊ីដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ប្រធានគណៈកម្មាធិការផ្តល់សេវាកម្មអាវុធអាមេរិកលោក Mac Thornberry និយាយថា “ការទិញបច្ចេកវិទ្យានេះនឹងមានកាលកំណត់​ ហើយសហរដ្ឋអាមេរិកនឹងបន្ថែមកម្រិតបច្ចេកវិទ្យាកាន់តែប្រសើរទៅក្នុងប្រទេសណាដែលយើងកំពុងពិភាក្សាជាមួយ”។ ក្នុងករណីការបញ្ជាទិញឆ្លងសេចក្តីសម្រេចជាផ្លូវការ​ រដ្ឋបាលលោកត្រាំ​នឹងមានប្រតិកម្មដាក់ទណ្ឌកម្មបន្ថែមចំពោះប្រទេសឥណ្ឌា​សម្រាប់ការរំលោភលើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here