រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងហោច៨នាក់នៅអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៨

គ្រាប់បែកផ្ទុះនៅច្រកចូលធំមួយក្បែរអគារលំនៅដ្ឋាននៅភាគខាងលិចក្រុងកាប៊ុល បន្ទាប់ពីបព្វជិតជាច្រើននាក់ចាកចេញ។ ក្រុមមន្រ្តីនិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់សម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់នៅជិតវិហារសាសនាអ៊ីស្លាមក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានក្រោយពីពួកគេបញ្ចេញគ្រាប់បែកអត្តឃាតដើម្បីបំផ្ទុះ។ មន្រ្តីបន្ថែមថាវាជាការបំផ្ទុះចុងក្រោយបំផុតដែលកើតឡើងក្នុងទីក្រុងកាប៊ុល។ ស្ត្រីដែលរស់នៅក្បែរៗនោះយំយ៉ាងខ្លាំងខណៈ ដែលពួកគេប្រមូលផ្តុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេ។ ពុំទាន់មានក្រុមណាមួយអះអាងថានៅពីក្រោយការវាយប្រហារនេះទេ។ វាជាការវាយប្រហារដែលបញ្ជាក់ពីស្ថានភាពសន្តិសុខកាន់តែអាក្រក់ជាងមុនពេលបោះឆ្នោតក្រុមប្រឹក្សាសភា និងស្រុកបានកំណត់សម្រាប់ថ្ងៃទី២០ ខែតុលា។ ក្រុមតាលីបង់បដិសេធមិនជាប់ពាក់ព័ន្ធ។ អ្នកកាន់សាសនាជាង២,០០០នាក់មកពីទូទាំ​ងប្រទេសចាប់ផ្តើមប្រជុំនៅថ្ងៃអាទិត្យនៅ Loya Jirga (ក្រុមប្រឹក្សារដ្ឋ) សម្រាប់ការតវ៉ាអំពីជម្លោះជាច្រើនឆ្នាំ។ ពួកគេបញ្ចេញសេចក្តីចោទប្រកាន់ខាងសាសនា ​ឬលើការទម្លាក់គ្រាប់បែកអត្តឃាត និងទាមទារឱ្យក្រុមភេរវករតាលិបង់ស្តារសន្តិភាព​ឡើងវិញ​ដើម្បីឱ្យកងទ័ព​បរទេសចាកចេញ។ ការបំផ្ទុះគ្រាប់បែកកើតឡើងជាបន្តបន្ទាប់នៅក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះហើយពុំមានសញ្ញាអន់ថយការវាយប្រហារទេក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន។ នៅថ្ងៃពុធខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែង និងគ្រាប់បែកវាយលុកលើការិយាល័យកណ្តាលដែលមានកំពែងរឹងមាំរបស់ក្រសួងមហាផ្ទៃ។ នៅខែមេសាមានការបំផ្ទុះ២លើកក្នុងក្រុងកាប៊ុលសំលាប់មនុស្សយ៉ាងហោចណាស់​២៦នាក់រួមទាំងអ្នកកាសែត៩នាក់ដែលទៅដល់ដើម្បីរាយការណ៍អំពីការផ្ទុះដំបូង ហើយក៏ត្រូវអ្នកបំផ្ទុះគ្រាប់សំដៅមក។ នៅដើមសប្តាហ៍នេះមានមនុស្សចំនួន៦០នាក់​ស្លាប់ និង១០០នាក់រងរបួសនៅពេល ដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងនៅខាងក្រៅមណ្ឌលចុះឈ្មោះអ្នកបោះឆ្នោតក្នុងទីក្រុង។ ក្រុមភេរវករ ISIS អះអាងទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើននៅ​ក្រុងកាប៊ុល ប៉ុន្ដែក្រុមមន្ត្រីសន្តិសុខនិយាយថាមានមនុស្សជាច្រើនដែលទំនងជាបណ្តាញការងាររបស់ Haqqani ជាសម្ព័ន្ធក្រុម តាលីបង់។ ទីក្រុងនានារងការវាយប្រហារខណៈពួកតាលីបង់បង្កើនប្រតិបត្តិការ ទូទាំងប្រទេសចាប់តាំងពីពួកគេប្រកាសចាប់ផ្តើមវាយលុកនៅនិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here