ប្រព័ន្ធប្រតិបត្តិការ Android P ធ្វើការបិទទៅលើកម្មវិធី Apps ជាច្រើនចេញពីសកម្មភាពនៃការគ្រប់គ្រងបណ្តាញ Network

0

តើអ្នកដឹងទេថា កម្មវិធីដែលអ្នកធ្វើការតម្លើងនៅលើស្មាតហ្វូន Android របស់អ្នកនោះអាចធ្វើការគ្រប់គ្រងទៅលើបណ្តាញ Network ក្នុងការស្វែងរកនូវកម្មវិធី Apps នៅលើស្មាតហ្វូនដែលភ្ជាប់ទៅកាន់បណ្តាញអ៊ីនធើរណិតនោះ? ជាក់ស្តែង អ្នកមិនអាចមើលទៅលើ Content នៃ network traffic ប៉ុន្តែវាក៏អាចធ្វើការស្វែងរកកាន់តែងាយស្រួលទៅលើ Server ដែលអ្នកភ្ជាប់ទៅកាន់ដែលអ្នកមិនបានដឹងនោះទេ។ វាហាក់ដូចជាក្រុមហ៊ុន Google មានគម្រោងក្នុងការដោះស្រាយទៅលើបញ្ហានៃ privacy ជាមួយនឹងការបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ OS នៅលើស្មាតហ្វូនចុងក្រោយបំផុតនោះ។

ប្រព័ន្ធប្រតិបត្តិការ Android P កម្មវិធី Apps ជាច្រើនមិនអាចធ្វើការស្វែងរកនូវ Apps នៅលើស្មាតហ្វូន Android ដែលភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើរណិត នេះបើតាមការផ្លាស់ប្តូរកូដថ្មីនៅលើ Android Open Source Project (AOSP) ដែលត្រូវរកឃើញដោយក្រុមអ្នកស្រាវជ្រាវ XDA Developers ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរថ្មីនេះត្រូវអនុវត្តន៍ទៅលើច្បាប់នៃ SELinux សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android P ទៅលើ Apps ចេញពីការចូលទៅលើ Network នោះ។

ការផ្លាស់ប្តូរនៅលើ SELinux នឹងអាចដំណើរការនូវកម្មវិធី VPN apps ក្នុងការចូលទៅដំណើរការទៅលើបណ្តាញ Network ខណៈពេលដែលកម្មវិធី Android apps អាចចូលទៅដំណើរការនូវព័ត៌មាននេះតាមរយៈការកែទៅលើ operating system ។ សម្រាប់ការផ្លាស់ប្តូរនៅលើ SELinuxនេះនឹងប្រើប្រាស់នៅលើកម្មវិធី Apps ដោយប្រើប្រាស់នូវ API level 28 ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android P— ដែលមានន័យថាកម្មវិធី Apps នេះដំណើរការនៅលើ API levels 28 ដែលអាចបន្តចូលទៅលើសកម្មភាពនៃបណ្តាញ Network រហូតដល់ឆ្នាំ 2019 នោះ៕

ប្រភព៖

https://thehackernews.com/2018/05/android-p-network-activity.html

LEAVE A REPLY

Please enter your comment!
Please enter your name here