Home ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា កំហុសឆ្គងនៃ S...

កំហុសឆ្គងនៃ Spectre-Class Vulnerabilities (Spectre-NG) ចំនួន 8 ត្រូវរកឃើញនៅលើបន្ទះឈីប Intel CPUs

10
SHARE

ក្រុមការងារសុវត្ថិភាពរាយការណ៍អំពីការរកឃើញនូវកំហុសឆ្គងទៅលើ “Spectre-class” vulnerabilities ចំនួន 8 នៅក្នុងបន្ទះឈីប Intel CPUs ដែលឆ្លងទៅកាន់បន្ទះឈីប ARM processors និងប៉ះពាល់ទៅដល់បន្ទះឈីប AMD processor architecture ផងដែរ។ នេះមានឈ្មោះហៅថា Spectre-Next Generation ឬ Spectre-NG ដែលជាផ្នែកមួយនៃព័ត៌មានលម្អិតនៃកំហុសឆ្គងដែលបែកធ្លាយដំបូងបំផុតទៅលើអ្នកកាសែតជាច្រើននៅក្នុងទស្សនាវដ្តី German computer magazine Heise ដែលអះអាងថា បន្ទះឈីប Intel បែងចែកថា កំហុសឆ្គង 4 គឺធ្ងន់ធ្ងរ និង 4 ទៀតគឺសម្រាប់កម្រិតមធ្យមនោះ។

កំហុសឆ្គង CPU ថ្មីនេះត្រូវរាយការណ៍ថាចេញពីប្រភពនៃបញ្ហាដូចគ្នាដែលបណ្តាលទៅលើកំហុសឆ្គងនៃ Spectre ប៉ុន្តែវាក៏មានការរាយការណ៍ថា មួយដែលត្រូវរកឃើញនោះគឺអនុញ្ញាតឱ្យអ្នកវាយប្រហារចូលទៅកាន់ virtual machine (VM) ដែលមានគោលដៅទៅលើប្រព័ន្ធ host system ។ កំហុសឆ្គង Spectre vulnerability ត្រូវរាយការណ៍នៅដើមឆ្នាំនេះផ្អែកទៅលើការវាយប្រហារនៃ​ side-channel attack ទៅលើការប្រតិបត្តិនៃ processors’ speculative execution engine ដែលអនុញ្ញាតឱ្យកម្មវិធីមេរោគធ្វើការអានទៅលើព័ត៌មានជាក់លាក់ដូចជា passwords, encryption keys​ ឬព័ត៌មានសំខាន់។

កំហុសឆ្គង Spectre-NG vulnerabilities នេះត្រូវរាយការណ៍ថាឆ្លងទៅកាន់បន្ទះឈីប Intel CPUs ហើយវាក៏មានការបញ្ជាក់ថាបន្ទះឈីប AMD processors ក៏ឆ្លងដែរ។ កំហុសឆ្គង Spectre-NG vulnerabilities នេះក៏មានការផ្លាស់ប្តូរសម្រាប់ខែឧសភា និងខែសីហា។ ក្រុមហ៊ុន Microsoft ក៏មានគម្រោងក្នុងការដោះស្រាយទៅលើបញ្ហានេះជាមួយនឹងការបញ្ចេញនូវ security patch ជាមួយនឹង Windows updates នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ៕

ប្រភព៖

https://thehackernews.com/2018/05/intel-spectre-vulnerability.html