មន្ត្រីប៉ូលិសម្នាក់ និងអ្នកបើកឡានរងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅភាគខាងជើងខេត្ត Babel

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយដកស្រង់កាលពីថ្ងៃចន្ទថា មន្ត្រីប៉ូលិសសហព័ន្ធម្នាក់ និងអ្នកបើកបររបស់គាត់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកកើតឡើងនៅភាគខាងជើងខេត្ត Babel។ ថ្លែងប្រាប់សារព័ត៌មាន AlSumaria និយាយថា គ្រាប់បែកមួយគ្រាប់ផ្ទុះឡើងវាយប្រហារនៅទីតាំងប៉ូលិសសហព័ន្ធតំបន់ al-Owaisat ក្នុងទីក្រុង Jurf-ul Nasar បណ្តាលឲ្យមេប៉ូលិសម្នាក់ និងអ្នកបើកបររបស់គាត់រងរបួស។

យោងតាមប្រភពមិនបញ្ចេញឈ្មោះនិយាយថាកងកម្លាំងសន្ដិសុខហ៊ុមព័ទ្ធកន្លែងកើតហេតុ ហើយបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ពួករដ្ឋអ៊ីស្លាមបន្តការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែបន្តគំរាមកំហែងប្រឆាំងនឹងស្ថេរភាពក្នុងប្រទេសនេះ។

យោងតាមតួលេខដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថា ចំនួនជនជាតិអ៊ីរ៉ាក់៩៤នាក់ត្រូវសម្លាប់ និង១៦៣នាក់ផ្សេងទៀតរងរបួសក្នុងអំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងខែឧសភាកន្លងមកនេះ។

សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ព និងក្រុមចម្រុះផ្តើមកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេក្នុងរដ្ឋធានី Mosul នៅក្នុងខែមិថុនា ឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here