ប្រទេសចិនដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលលើកោះជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

យោងតាមរូបភាពពីផ្កាយរណបចេញផ្សាយដោយក្រុមហ៊ុនអ៊ីស្រាអែលអន្តរជាតិ ImageSat ថាប្រព័ន្ធការពារមីស៊ីលប្រទេសចិនដែលមិនបង្ហាញខ្លួនយ៉ាងអាថ៌កំបាំងត្រូវគេរកឃើញម្តងទៀតនៅលើកោះជម្លោះ Paracel នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ការចល័តសព្វាវុធរបស់ប្រទេសចិនត្រូវរាយការណ៍ដំបូងនៅថ្ងៃទី៣ ខែមិថុនា នៅពេលដែលប្រព័ន្ធការពារមីស៊ីលដែលមិនស្គាល់គំរូបាត់ខ្លួនពីកោះ Woody ដែលជាកោះធំបំផុតនៃកោះParacel។ ទោះជាយ៉ាងណា ខ្សែបន្ទាត់ឆ្នេរសមុទ្រនៅមានភាពទំនេររយៈពេលតិចជាង៥ថ្ងៃ ដូចរូបភាពដែលថតបាននៅថ្ងៃទី៨ ខែមិថុនា បង្ហាញថាប្រព័ន្ធការពារមីស៊ីលជាច្រើនត្រឡប់មកវិញម្តងទៀត។ ក្រុមហ៊ុន ImageSat បោះផ្សាយរូបភាពពីផ្កាយរណបថ្មីកាលពីថ្ងៃច័ន្ទ។ មីស៊ីលមួយចំនួនត្រូវគេស្គាល់ថាជាប្រភេទ HQ-9s នេះបើយោងតាមកាសែត South China Morning Post ។

សមុទ្រចិនខាងត្បូងគឺជាតំបន់ជម្លោះរវាងចិន និងប្រទេសក្នុងតំបន់ជាច្រើនផ្សេងទៀតដូចជាកោះ Paracel ក៏ត្រូវទាមទារដោយប្រទេសវៀតណាមផងដែរ។ សម្រាប់ដែនដីផ្សេងទៀត រួមទាំងកោះ Spratly ដែលទីក្រុងប៉េកាំងកំពុងប្រជែងជាមួយ​ប្រទេសវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ីនិងហ្វីលីពីន។

ក្រៅពីមហាអំណាចក្នុងតំបន់ សហរដ្ឋអាមេរិកក៏ស្វែងរកផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នេះ ដែលសង្កត់ធ្ងន់ពីសារៈសំខាន់នៃសេរីភាពផ្លូវទឹក។ ទីក្រុងវ៉ាស៊ីនតោនរិះគន់ទីក្រុងប៉េកាំងម្តងហើយម្តងទៀតចំពោះការបង្កើនកម្លាំងយោធានៅតំបន់ជម្លោះ និងដកសិទ្ធកងនាវាចររបស់ចិនពីការចូលរួមសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក២០១៨ ដោយមានលើកឡើង “ពីការបន្តដាក់យោធារបស់ចិននៅសមុទ្រចិនខាងត្បូង”។

LEAVE A REPLY

Please enter your comment!
Please enter your name here