ជនសង្ស័យភេរវជនចោទប្រកាន់ពីបទ “បង្ខំរក្សាទុកគ្រឿងផ្ទុះ“

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨

ជនសង្ស័យជនជាតិតាលីបង់ម្នាក់ផលិតគ្រាប់បែកនិយាយថា គាត់ត្រូវឃុំឃាំងនៅក្នុងប្រទេសប៉ាគីស្ថាននិងបង្ខំឱ្យប្រមូលគ្រឿងផ្ទុះមួយចំនួន ដើម្បីបញ្ជាក់ខ្លួនគាត់មិនមែនជាចារកម្មអង់គ្លេសនោះទេ។ លោក Khalid Ali ប្រាប់ក្នុងសវនាការថា គាត់ធ្វើដំណើរជាអ្នកទេសចរ ប៉ុន្តែត្រូវគេនាំទៅកាន់កន្លែងមួយស្ថិតក្រោមការការពារកម្លាំងប្រដាប់អាវុធទៅវិញ។

ព្រះរាជអាជ្ញានិយាយថា ស្នាមម្រាមដៃលោក Ali រកឃើញនៅលើគ្រាប់បែកមួយដែលប្រគល់ឱ្យកងកម្លាំងអាមេរិក នៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០១២ ។ លោក Ali អាយុ២៨ឆ្នាំ មកពីភាគខាងជើងទីក្រុងឡុងដ៍បានបដិសេធមិនមែនជាអ្នករៀបចំសកម្មភាពភេរវកម្ម នៅចក្រភពអង់គ្លេស និងបំផ្ទុះនៅបរទេសនោះទេ។ គាត់ចាប់ខ្លួននៅតំបន់ Westminster ក្នុងទីក្រុងឡុងដ៍ កាលពីខែមេសា ឆ្នាំ២០១៧ ដោយមានកាំបិត៣ជាប់ជាមួយ ។

លោក Ali មកពីទីក្រុង Edmonton ផ្តល់ជាភ័ស្តុតាងក្នុងសវនាការថា គាត់ទៅលេងនៅទីក្រុង Quetta ប្រទេសប៉ាគីស្ថានជាអ្នកទេសចរជាមួយនឹងបុរសម្នាក់ទៀត មុនពេលគេនាំទៅក្នុងតំបន់ជនបទដាច់ស្រយាលមួយ ។ នៅទីនោះ គាត់ត្រូវគេចោទប្រកាន់ថា ជាចារបុរសជនជាតិអង់គ្លេស និងត្រូវគេវាយដំទៀតផង។

គាត់ប្រាប់ចៅក្រមថា គាត់ត្រូវគេឱ្យប្រមូលគ្រាប់រំសេវ ឧបករណ៍ផ្ទុះ ដែលអាចផលិត (IEDs) ដើម្បីទាក់ទងជាមួយអ្នកបញ្ជូន និងអ្នកទទួលក្រោមការការពាររបស់សន្តិសុខអស់រយៈពេល៣ខែ។ គាត់និយាយថា គាត់នឹងត្រូវគេបាញ់ប្រសិនបើមិនព្រមធ្វើតាមអ្វីដែលគេប្រាប់។ គាត់ជួបជាមួយពួកអ្នកតំណាងសេវាសន្តិសុខជាលើកដំបូង នៅព្រលានយន្តហោះ Gatwick កាលពីឆ្នាំ២០១០ នៅពេលពួកគេសុំឱ្យគាត់ពិនិត្យមើលនូវអ្វីដែលកំពុងកើតឡើងនៅលើផ្លូវឆ្ពោះទៅកាន់ផ្លូវរថភ្លើងឆ្ពោះដែលតភ្ជាប់រហូតទៅដល់តំបន់កាហ្សា។

លោក Ali និយាយថា លោកមានកិច្ចប្រជុំ២ជាមួយក្រុមមនុស្សដែលទាក់ទងទៅនឹងការប្រឆាំងភេរវកម្ម សុំឱ្យគាត់ធ្វើជាចារកម្ន។ គាត់ត្រូវគេឱ្យថ្លៃសម្រាប់ពេលវេលាការងារពី ៨០ទៅ១០០ផោន ។ គាត់និយាយថា  គាត់មិនមានចិត្តចង់ជួយពួកគេទេ ដោយមូលហេតុនេះទើបគាត់សម្រេចចិត្តចាកចេញពីប្រទេសនេះក្នុងឆ្នាំ២០១១ ក្នុងការភ័យខ្លាចថា “ពួកគេអាចនឹងមកតាមរកគាត់” ។ លោក Ali ត្រឡប់មកប្រទេសអង់គ្លេសវិញពីទីក្រុងអ៊ីស្តង់ប៊ុល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ។

LEAVE A REPLY

Please enter your comment!
Please enter your name here