ចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ចាប់ចំណាប់ខ្មាំងចំនួន០៣នាក់ និងគំរាមបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

បុរសម្នាក់ចាប់ចំណាប់ខ្មាំងចំនួន០៣នាក់ ក្នុងទីក្រុងប៉ារីសក្រោយពីបុរសនោះចូលក្នុងអគារការិយាល័យ និងអះអាងថាខ្លួនជាកងប្រដាប់អាវុធ មានទាំងកាន់គ្រាបបែក។ ក្រោយមកប៉ូលិសចាប់ជនសង្ស័យ បន្ទាប់ពីបិទទីតាំងនោះ។ ជនសង្ស័យត្រូវចាប់ខ្លួន ហើយចំណាប់ខ្មាំងពុំមានគ្រោះថ្នាក់នោះទេ លោក Gerard Collomb រដ្ឋមន្រ្តីមហាផ្ទៃសរសេរនៅលើបណ្តាញ Twitter និងអរគុណប៉ូលិសចំពោះការដោះស្រាយវិបត្តិនោះ។

ផ្លូវ Petites Ecuries ជាផ្លូវជាតិធំទី១០ របស់ប្រទេសបារាំងត្រូវបិទនៅថ្ងៃអង្គារ នៅពេលដែលបុរសម្នាក់ចាប់មនុស្សចំនួន០៣នាក់ ធ្វើជាចំណាប់ខ្មាំង ហើយក្នុងនោះមានទាំងស្រ្តីមានផ្ទៃពោះក្នុងអគារ។ ជនសង្ស័យពាក់ឯកសណ្ឋានជាអ្នកចែកចាយម្ហូបអាហារនៅពេលគាត់ចូលដល់បរិវេណនោះ ហើយវាយមនុស្សម្នាក់ដែលព្យាយាមរត់គេចខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍បារាំង (BFM)។

ជនសង្ស័យស្នើសុំនិយាយទៅកាន់ឯកអគ្គរដ្ឋទូតប្រទេសអ៊ីរ៉ង់។ គាត់អះអាងថា ជាកងកម្លាំងប្រដាប់អាវុធដែលមានគ្រឿងផ្ទុះ។ គាត់មានមិត្តនៅខាងក្រៅ ហើយក៏មានគ្រឿងផ្ទុះ។ ការអះអាងទាំងនេះពិតជាមិនអាចទុកចិត្តបានទេ។ គេមិនទាន់ដឹងច្បាស់ពីគោលបំណងនៃការ​វាយប្រហាររបស់គាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here