Home ព័ត៌មានអន្តរជាតិ ចាប់ខ្លួនសមាជ...

ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមដែលទទួលបន្ទុកសម្លាប់រង្គាលនៅរដ្ឋធានី Mosul

5
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

ប៉ូលិសខេត្ត Nineveh និយាយកាលពីថ្ងៃអង្គារនេះថា យោធាអ៊ីរ៉ាក់ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមម្នាក់ដែលទទួលបន្ទុកអនុវត្តការសម្លាប់រង្គាលនៅភាគខាងជើងរដ្ឋធានីMosul។ នៅក្នុងសុន្ទរកថាលោក Ahmed al-Obeidi អ្នកនាំពាក្យស្នងការនគរបាលខេត្ត Nineveh និយាយថាយោធាអ៊ីរ៉ាក់ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមម្នាក់ឈ្មោះថា Abu Saif al-Hilaly ស្ថិតនៅតំបន់ al-Rashidiya ភាគពាយព្យរដ្ឋធានីMosul។

ជនសង្ស័យ Hilaly ជាសមាជិកដ៏សំខាន់ម្នាក់ក្នុងការអនុវត្តការសម្លាប់រង្គាលនៅក្នុងខេត្ត Nineveh។ គាត់សម្លាប់មនុស្សរាប់សិបនាក់ ចាប់តាំងរដ្ឋធានី Mosul ស្ថិតក្រោមការគ្រប់គ្រងក្រុមសកម្មប្រយុទ្ធនៅក្នុងឆ្នាំ២០១៤។ កាលពីសប្ដាហ៍មុន ប្រភពព័ត៌មាននិយាយថា សមាជិករដ្ឋអ៊ីស្លាម៧នាក់ ត្រូវគេចាប់ខ្លួនបន្ទាប់ពីឡោមព័ទ្ធនៅក្នុងផ្សារ al-Maa’sh នៅរដ្ឋធានី Mosul។

គួរបញ្ជាក់ថាសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងជនស៊ីវិលអ៊ីរ៉ាក់រាប់ពាន់នាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលគាំទ្រដោយកងទ័ព និងកងកម្លាំងចម្រុះចាប់ផ្តើមធ្វើការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធកាលពីខែតុលា ឆ្នាំ២០១៦។

កាលពីខែធ្នូ លោកនាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់ Haidar al-Abadi ប្រកាសពីការគ្រប់គ្រងដែនដីទាំងអស់ដែលធ្លាប់ស្ថិតក្រោមរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤មក។ តែទោះជាយ៉ាងណា ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់នៅឡើយ។