Home ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា សូមធ្វើការផ្ល...

សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ Twitter Passwords ជាបន្ទាន់ កំហុសឆ្គង Bug បង្ហាញលេខសម្ងាត់ជា Plaintext

9
SHARE

កម្មវិធីបណ្តាញសង្គម Twitter ជម្រុញអោយប្រើប្រាស់ច្រើនជាង 300 លាននាក់របស់ខ្លួនធ្វើការផ្លាស់ប្តូរនូវលេខសម្ងាត់ Passwords បន្ទាប់ពីកំហុសឆ្គងនៅលើកម្មវិធីនេះបង្ហាញនូវពាក្យសម្ងាត់ Passwords របស់អ្នកប្រើប្រាស់តាមរយៈការរក្សាទុកនូវលេខសម្ងាត់នេះជា Text ដែលអាចអានបាននៅលើប្រព័ន្ធកុំព្យូទ័រនោះ។ កម្មវិធីបណ្តាញសង្គម social media network រកឃើញនូវបញ្ហានេះនៅក្នុងវេបសាយផ្លូវការមួយ។ តាមការបញ្ជាក់របស់លោក Parag Agrawal ដែលជា CTO របស់ក្រុមហ៊ុន Twitter បញ្ជាក់ថា លេខសម្ងាត់ Twitter hashes passwords ប្រើប្រាស់នូវមុខងារមួយដែលគេស្គាល់ឈ្មោះថា bcrypt ដែលធ្វើការជំនួសទៅលើលេខសម្ងាត់ Passwords ជាមួយនឹងលេខ និងអក្សររក្សាទុកនៅលើប្រព័ន្ធ Systems នេះ។ វាអនុញ្ញាតឱ្យក្រុមហ៊ុននេះបញ្ជាក់នូវអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដោយគ្មានបញ្ជាក់នូវ Passwords ពិតប្រាកដនោះទេ។

ទោះជាយ៉ាងណាក៏ដោយ កំហុសឆ្គងនៃ software bug បង្ហាញលទ្ធផលនៃ Passwords នៅក្នុង Log នៃប្រព័ន្ធ system របស់កុំព្យូទ័រនោះ។ លោក Parag និយាយថា បណ្តាញសង្គម Twitter រកឃើញ និងដោះស្រាយទៅលើបញ្ហានេះ ហើយក្រុមហ៊ុនបញ្ជាក់ថា លេខសម្ងាត់ Passwords នេះមិនទាន់ត្រូវយកទៅប្រើប្រាស់នៅឡើយទេ។ ក្រុមហ៊ុនជម្រុញអ្នកប្រើប្រាស់ច្រើនជាង 363 លាននាក់អោយធ្វើការផ្លាស់ប្តូរទៅលើ Passwords ដើម្បីរក្សានូវសុវត្ថិភាពនោះ។

វិធីសាស្រ្តក្នុងការ Reset ទៅលើ Twitter Password

ដើម្បីធ្វើការផ្លាស់ប្តូរលេខសម្ងាត់ទៅលើ Twitter នោហ​ចុចនៅលើ Profile Picture icon នៅផ្នែកខាងស្តាំ ហើយចូលទៅក្នុង Settings and Privacy → Password ។ ចុចនៅលើ Password និងដាក់លេខសម្ងាត់ដែលខ្លាំងជាងនេះ។ សម្រាប់​ Twitter app នៅលើ iOS និង Android នោះ ចុចនៅលើ Profile Picture icon និងចុចនៅលើ Settings and Privacy → Account → Change Password (“Password” នៅលើ Android) និងបង្កើតនូវ Password ថ្មី។ អ្នកក៏អាចដំណើរការនូវ two-factor authentication service នៅលើ Twitter ជាមួយនឹងការបន្ថែមនូវ Layer មួយបន្ថែមទៀតសម្រាប់ការពារទៅលើគណនី និងជួយការពារទៅលើគណនីរបស់អ្នកចេញពីការប្លន់បាន៕

ប្រភព៖

https://thehackernews.com/2018/05/twitter-account-password.html