ប្រទេសអ៊ីរ៉ង់ប្តេជ្ញាបើកដំណើការរោងចក្រផលិតសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវរំសាយ

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨

ភ្នាក់ងារនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់និយាយថា ការរំសាយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នឹងជំ​រុញឱ្យប្រទេសអ៊ីរ៉ង់បើកដំណើការរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទី២របស់ខ្លួន។ កាលពីសប្តាហ៍មុន ​ទីក្រុងតេអេរ៉ង់ប្រកាសពីផែនការបន្តការផ្គត់ផ្គង់ក្នុងកម្រិតមួយពីកិច្ចព្រមព្រៀងនេះ។

អ្នកនាំពាក្យអង្គការថាមពលអាតូមិចអ៊ីរ៉ង់(AEOI) លោក Behrouz Kamalvandi ប្រាប់ក្លឹបអ្នកកាសែតវ័យក្មេង (YJC) នៅក្នុងបទសម្ភាសន៍មួយថា “បច្ចុប្បន្នមេដឹកនាំជាន់ខ្ពស់បញ្ជាអនុវត្តកម្មវិធីទាំងនោះក្នុងការកំណត់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នៅពេលដែលគាត់បញ្ជាប្រកាសកម្មវិធីប្រតិបត្តិក្រៅពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដើម្បីឱ្យរោងចក្រដំណើការឡើងវិញ។លោកន្ថែមថានឹងមានការដំឡើងឧបករណ៍ថ្មីនៅរោងចក្រនុយក្លេអ៊ែរនៅទីក្រុង Natanz ផងដែរ។

កាលពីសបា្ដហ៍មុន មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បញ្ជាឱ្យអង្គការ (AEOI) រៀបចំទីតាំងបន្តដំណើរការនៅទីក្រុង Natanz។ យោងតាមមន្រ្តីអ៊ីរ៉ង់បានឱ្យដឹងថាការដំឡើងនេះត្រូវរំពឹងត្រៀមរួចរាល់សម្រាប់ម៉ាស៊ីនចម្រាញ់ចំនួន៦០គ្រឿងក្នុងមួយខែ។ ការសម្រេចចិត្តបន្តដំណើរការនេះមិនរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលត្រូវគេស្គាល់ជាទូទៅថា ផែនការសកម្មភាពរួមគ្នា (JCPOA) នៅពេលដែលប្រទេសអនុញ្ញាតឱ្យបង្កើនបរិមាណអ៊ុយរ៉ាញ៉ូមតិចតួចសម្រាប់គោលបំណងផ្នែកវេជ្ជសាស្ត្រ និងការស្រាវជ្រាវ។

LEAVE A REPLY

Please enter your comment!
Please enter your name here