អង្គការសហប្រជាជាតិថ្កោលទោសចំពោះកងកម្លាំងអ៊ីស្រាអែលវាយប្រហារជនស៊ីវិលប៉ាឡេស្ទីន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៨

មហាសន្និបាតអង្គការសហប្រជាជាតិថ្កោលទោសប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធចំពោះការប្រើប្រាស់កងកម្លាំងប្រឆាំងលើជនស៊ីវិលប៉ាឡេស្ទីន ហើយស្នើសុំឱ្យលោកប្រធាន​ Antonio Guterres ផ្តល់នូវយន្តការការពារអន្តរជាតិកាន់កាប់ទឹកដីប៉ាឡេស្ទីន។

ម​ហាសន្និបាតអនុម័តសេចក្តីសម្រេចដោយ១២០សម្លេង ៨សម្លេងប្រឆាំង និង៤៥សម្លេងមិនបោះ។ ប្រទេសអាល់ហ្សេរី  ទួរគី និងប៉ាឡេស្ទីន​ធ្វើការជំទាស់ បន្ទាប់ពី​សហរដ្ឋអាមេរិកធ្វើសេចក្តីសម្រេចប្រហាក់ប្រហែលសមាជិកក្រុមប្រឹក្សាសន្តិ​សុខ​​អង្គការសហប្រជាជាតិចំនួន១៥ប្រទេសទៀត នៅដើមខែនេះ។

មហាសន្និបាតថ្កោលទោសចំពោះការបាញ់រ៉ុក្កែតពីតំបន់កាហ្សាទៅកាន់ជនស៊ីវិលអ៊ីស្រាអែល ប៉ុន្តែមិនសំដៅក្រុមហាម៉ាស ក្រុមអ៊ីស្លាមដែលគ្រប់គ្រងតំបន់កាហ្សា។ សេចក្តីសម្រេចមហាសន្និបាតមិនបានចងភ្ជាប់ពីភាពស្របច្បាប់នោះទេ ប៉ុន្តែជាទម្ងន់នយោបាយ។

“មូលដ្ឋានរបស់សេចក្តីសម្រេចនេះបង្ហាញយ៉ាងច្បាស់ថា នយោបាយកំពុងបន្តទៅមុខដោយមានតែភាគីតែម្ខាង។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Nikki Haley ប្រាប់មហាសន្និបាតមុនពេលបោះឆ្នោតថា: «វាមិនសំដៅក្រុមភេរវករហាម៉ាសដែលអំពើហិង្សាជាបន្តបន្ទាប់នៅតំបន់កាហ្សានោះទេ»។

LEAVE A REPLY

Please enter your comment!
Please enter your name here