រដ្ឋអារ៉ាប់ធ្វើការវាយប្រហារធំបំផុតនៅកំពង់ផែសំខាន់ក្នុងប្រទេសយ៉េមែន

0

ប្រភពព័ត៌មានពិ Reuters ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៨

កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ធ្វើការវាយប្រហារលើកំពង់ផែធំកាលពីថ្ងៃពុធ ក្នុងជម្លោះសង្រ្គាមប្រទេសយ៉េមែន ក្នុងគោលបំណងកំចាត់ការគ្រប់គ្រងរបស់ក្រុម Houthi បង្កឱ្យមានចលាចលវិបត្តិមនុស្សជាតិ ធំបំផុតក្នុងពិភពលោក។

យន្តហោះចម្បាំងអារ៉ាប់ និងនាវាចម្បាំងវាយប្រហារ​​កំពែងក្រុម Houthi ដែលគាំទ្រប្រតិបត្តិការលើដីដោយកងទ័ពបរទេសនិងកងទ័ពយ៉េមែន ប្រមូលផ្តុំនៅភាគខាងត្បូងកំពង់ផែ Hodeidah ក្នុងប្រតិបត្តិការឈ្មោះថា “ជ័យជំនះមាស” ។

ការប្រយុទ្ធគ្នាផ្ទុះឡើងក្បែរអាកាសយានដ្ឋាន Hodeidah និងតំបន់ជនបទ Al-Durayhmi ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុង នេះបើយោងតាមប្រភពព័ត៌មានរដ្ឋអារ៉ាប់ និងសម្ព័ន្ធមិត្តយ៉េមែន។

ទីភ្នាក់ងារព័ត៌មាន UAE រាយការណ៍ថា កងកម្លាំងអារ៉ាប់ និងសម្ព័ន្ធមិត្តក្នុងស្រុក វាយកងកម្លាំងជួរមុខក្រុម Houthis លើបរិវេណអាកាសយានដ្ឋាន។ គេរាយការណ៍បន្ថែមថា ទាហាន Emirati  ចំនួន៣ទៅ៤នាក់ស្លាប់ក្នុងប្រទេសយ៉េមែនដោយមិនបញ្ជាក់ថា ការស្លាប់នេះមានទាក់ទងទៅនឹងប្រតិបត្តិការអាកាសយានដ្ឋាន Hodeidah ឬក៏អត់នោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here