បើសង្គ្រាមប្រឆាំងភេរវកម្មនៅតែបន្ត ក្រុម Hezbollah មិនទាន់ចេញពីប្រទេសស៊ីរ៉ីទេ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨

លោកប្រធានាធិបតី  បាសាអាសាដ និយាយក្នុងបទសម្ភាសន៍ចុងក្រោយរបស់គាត់ថា សង្គ្រាមប្រឆាំងនឹងអំពើភេរវកម្មក្នុងប្រទេសស៊ីរីគឺស្ថិតពេលវេលាយូណាស់ ហើយវាក៏ឆាប់ពេកដែលកិច្ចពិភាក្សាអំពីការដកក្រុមយុទ្ធជន Hezbollah ពីប្រទេសនេះ។​

តាមតាំងពីមានជម្លោះប្រទេស​ស៊ីរីកើតឡើង ក្រុមយុទ្ធជន Hezbollah របស់លីបង់គាំទ្រយ៉ាងច្រើនដល់កងទ័ពអារ៉ាប់​ស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមជីហាត។

លោកអាសាដប្រាប់ទូរទស្សន៍អ៊ីរ៉ង់ Al-Alam កាលពីថ្ងៃពុធថា ការប្រយុទ្ធគ្នាមានរយៈពេលយូរមក ហើយកំពុងតែបន្ត  ដូចនេះយើងត្រូវការក្រុម Hezbollah នៅក្នុងសង្គ្រាមនេះ។ នៅពេលដែលមានការចាំបាច់ និងនៅពេល ក្រុម Hezbollah អ៊ីរ៉ង់​ ក្រុមផ្សេងទៀតដែលជឿជាក់់ថាក្រុមភេរវកម្មត្រូវបានកម្ចាត់ ពេលនោះពួកគេនឹងត្រលប់ទៅផ្ទះគេវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីរ៉ង់លោកអាសាដចោទប្រកាន់ប្រទេសអ៊ីស្រាអែលថាមិនមាន “ក្រមសីលធម៌” មិនគោរពច្បាប់អន្តរជាតិហើយធ្វើការវាយឆ្មក់ថាជាក្រុមភេរវជន។

LEAVE A REPLY

Please enter your comment!
Please enter your name here