រដ្ឋមន្ដ្រីអ៊ីស្រាអែលអនុម័តសេចក្តីព្រាងដែល “មិនស្របតាមច្បាប់” ដើម្បីហាមឃាត់ការថតសកម្មភាពក្រុម IDF

0

ការធ្វើសេចក្តីព្រាងដ៏ចម្រូងចម្រាស ចំពោះការថតភាពយន្តឧក្រិដ្ឋកម្មទាហាន (IDF) ត្រូវបង្កើតឡើងដោយគណៈកម្មាធិការរដ្ឋាភិបាលអ៊ីស្រាអែល។ អគ្គមេធាវីអ៊ីស្រាអែលនិយាយថា មិនអាចទប់ស្កាត់ការពិនិត្យរដ្ឋធម្មនុញ្ញនៅក្នុងទម្រង់បច្ចុប្បន្ន។

គណៈកម្មាធិការរដ្ឋមន្រ្តីក្រសួងខាងនីតិបញ្ញត្តិ កំណត់ចំពោះរដ្ឋាភិបាលចម្រុះលើសេចក្តីព្រាងដែលមិនទាន់សម្រេច មិនទាន់ផ្តល់ភ្លើងខៀវពីក្រសួង នឹងមានការផ្តន្ទាទោសរហូតដល់៥ឆ្នាំចំពោះអ្នកដែលថត ឬបោះផ្សាយវីដេអូបង្ហាញកងទ័ពការពារអ៊ីស្រាអែល (IDF) “ធ្វើឱ្យប៉ះពាលដ៏ស្មារតីរបស់ទាហាន” ។ ត្រូវមានការពិភាក្សានៅក្នុងសភានៅសប្តាហ៍នេះ។ លោកអគ្គមេធាវី Avichai Mendelblit និយាយថា លោកចាត់ទុកសេចក្តីព្រាងនេះមាន “បញ្ហា” ក្នុងផ្លូវច្បាប់ដោយបន្ថែមថាមិនអាចការពារវានៅក្នុងតុលាការបានទេ។

លោក Mendelblit និយាយនៅក្នុងលិខិតមួយផ្ញើទៅគណៈកម្មការរដ្ឋាភិបាលថា ច្បាប់នេះ “បង្ហាញពីបញ្ហាធ្ងន់ធ្ងរ”។ វាទំនងមិនត្រូវគាំទ្រដោយតុលាការកំពូលទេព្រោះវាផ្ទុយនឹងច្បាប់មូលដ្ឋានអ៊ីស្រាអែលនៅក្នុងទម្រង់បច្ចុប្បន្ន។

ច្បាប់នេះត្រូវស្នើឡើងនៅក្នុងខែមេសាដោយអ្នកនយោបាយស្តាំនិយម និងគាំទ្រដោយរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman និយាយថា ប្រសិនបើវីដេអូចេញផ្សាយត្រូវកាត់ទោសអាចកើនឡើងទ្វេដងរយៈពេល១០ឆ្នាំ ព្រោះវា”បង្កកាប៉ះពាល់ដល់សន្តិសុខជាតិ”។ អស់រយៈពេលជាច្រើនឆ្នាំ អ៊ីស្រាអែលមើលឃើញនូវបាតុភូតដ៏គួរឱ្យព្រួយបារម្ភមួយដែលទាហាន (IDF) ស្ថិតក្នុងឯកសារតាមរយៈ វីដេអូ រូបថត និងថតសំលេងដោយក្រុមប្រឆាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនដូចជាក្រុម B’Tselem, ក្រុមស្ត្រីឃ្លាំមើលនយោបាយ និងក្រុម BDS ផ្សេងៗទៀត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here