កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកប្រកាសព្យួរធ្វើសមយុទ្ធយោធាសំខាន់ៗនៅសប្តាហ៍នេះ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨

ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវរំពឹងនឹងប្រកាសការព្យួរធ្វើ​សមយុទ្ធយោធាទ្រង់ទ្រាយធំនៅសប្តាហ៍នេះ ជាមួយនឹងបទបញ្ញាត្តិឡើងវិញ ប្រសិនបើប្រទេសកូរ៉េខាងជើងបរាជ័យក្នុងការរក្សាការសន្យាកាត់បន្ថយអាវុធនុយក្លេអ៊ែរ នេះបើយោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃអាទិត្យ។

ប្រភពមិនបង្ហាញឈ្មោះរដ្ឋាភិបាលនិយាយថា ការព្យួរនេះប៉ះពាល់ដល់សមយុទ្ធតែមួយប៉ុណ្ណោះ ពុំមានប៉ះពាល់ដល់ ការហ្វឹកហាត់យោធាជាទៀងទាត់នោះទេ។ ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើឲ្យមន្រ្តីក្នុងទីក្រុង Seoul និង Washington ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកសន្យានឹងបញ្ចប់ល្បែងសង្គ្រាមបន្ទាប់ពីមានជំនួបកំពូលជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍មុន។

ក្រោយពីមានសេចក្តីប្រកាសភ្លាមៗ កងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េនិយាយថា ពួកគេមិនទាន់ទទួលការណែនាំឲ្យបញ្ឈប់សមយុទ្ធណាមួយឡើយ ហើយមន្រ្តីប្រទេសកូរ៉េខាងត្បូងនិយាយថា ពួកគេកំពុងព្យាយាមរកឲ្យឃើញនូវអ្វីដែលលោក Trump លើកឡើង។

ទោះបីជាយ៉ាងណាក៏ដោយ សញ្ញាមួយដែលក្រុង Seoul អាចនឹងព្យួរការធ្វើសមយុទ្ធនោះ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in និយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកនឹងមានភាពបត់បែននៅពេលដែលមានការដាក់សម្ពាធលើយោធាកូរ៉េខាងជើង ប្រសិនបើពិតជាមានភាពស្មោះត្រង់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ លោក Moon និយាយថា ប្រទេសកូរ៉េខាងត្បូងនឹងពិចារណាយ៉ាងហ្មត់ចត់លើសមយុទ្ធយោធារួមគ្នា​ជាមួយសហរដ្ឋអាមេរិក ហើយលោកស្នើឱ្យមន្រ្តីធ្វើការសហការជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here