អំពើហឹង្សាសម្លាប់មនុស្ស ០៨ នាក់នៅសាធារណរដ្ឋ Nicaragua

0
ប្រភពព័ត៌មានពី USNEWS ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨

អ្នកវាយប្រហារប្រដាប់អាវុធចូលផ្ទះមួយ និងបាញ់កាំភ្លើងនៅតាមផ្លូវក្នុងរដ្ឋធានី​នៅសាធារណរដ្ឋ Nicaragua កាលថ្ងៃសៅរ៍ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់
០៨នាក់ស្លាប់ និងបណ្តាលឱ្យមានការប៉ះទង្គិចគ្នាមិនឈប់ឈ។

អំពើហឹង្សានេះបង្កើនភាពតានតឹងនៅពេលដែលតំណាងមកពីក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាលរបស់លោក Daniel Ortega ជួបគ្នានៅថ្ងៃទី០២ ក្នុងការចរចាដែលមានគោលបំណងដោះស្រាយវិបត្តិនយោបាយដែលរយៈ​ពេលពីរខែក្នុងប្រទេសនោះ។ ក្រុមមន្រ្តីរដ្ឋាភិបាលស្តីបន្ទោសជនល្មើស ចំពោះការស្លាប់​នៅថ្ងៃសៅរ៍ខណៈពេលដែលក្រុមស៊ីវិលចោទប្រកាន់ប៉ូលិស
និងបុគ្គលិក រដ្ឋាភិបាល​ដទៃទៀតថាស្ថិតនៅពីក្រោយការវាយប្រហារទាំងពីរលើក។

ទោះយ៉ាងណា​កិច្ច​ពិភាក្សារបស់ភាគីទាំងពីរមានលក្ខណៈស្ថាបនា។ ភាគីទាំងពីរព្រមព្រៀងគ្នាបង្កើតក្រុមការងារចំនួនបី​ ដែលនឹងជួបប្រជុំម្តងទៀតនៅថ្ងៃចន្ទដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព​បញ្ហាបោះឆ្នោត និងកំណែទម្រង់តុលាការកំពូល។

សំណើមួយទាក់ទងទៅនឹងការផ្លាស់ប្តូរការបោះឆ្នោតដោយពន្យាពេលបោះឆ្នោតរើសប្រធានាធិបតីរហូតដល់ពីរឆ្នាំ (ឆ្នាំ២០១៩) ខណៈដែលអ្នកផ្សេងទៀតទាមទារពីការកំណត់ការបោះឆ្នោតឡើងវិញ។ បច្ចុប្បន្នមេដឹកនាំ Nicaraguan មិនមានការកំណត់រយៈពេលទេ។ អ្នកគាំទ្ររបស់រដ្ឋាភិបាលចង់អញ្ជើញក្រុមសិទ្ធិមនុស្សអន្ដរជាតិធ្វើការស៊ើបអង្កេតពីការសម្លាប់រង្គាល។

LEAVE A REPLY

Please enter your comment!
Please enter your name here