ទាហានទួរគី និងសហរដ្ឋអាមេរិកចាប់ផ្តើមល្បាតនៅជិតទីក្រុងManbij ភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨

ទាហានទួរគី និងសហរដ្ឋអាមេរិកចាប់ផ្តើមល្បាតនៅភាគខាងជើងប្រទេសស៊ីរីតាមបណ្តោយបន្ទាត់តំបន់គ្រប់គ្រងប្រទេសទួរគីពីទីក្រុងManbij ដែលទីក្រុងAnkara និយាយថាជាមូលដ្ឋានរបស់ក្រុមឃឺដ​។

ដើមខែនេះ ប្រទេសទួរគី និងអាមេរិកយល់ព្រមលើកិច្ចព្រមព្រៀងមួយលើតំបន់ជម្លោះជុំវិញទីក្រុង ដែលកងជីវពលឃឺដ (YPG) នឹងដកខ្លួនចេញពីទីក្រុង Manbij ហើយកងកម្លាំងទួរគី និងសហរដ្ឋអាមេរិករក្សាសន្តិសុខនិងស្ថិរភាពរួមគ្នានៅទីនោះ។

ទីក្រុង​ Ankara ខឹងសម្បារដោយសហរដ្ឋអាមេរិកគាំទ្រក្រុម (YPG) ជាអង្គការភេរវកម្ម និងគំរាមកំហែងវាយ​ប្រហារ​ទីក្រុង Manbij ដោយសារតែវត្តមានក្រុមឃឺដនៅទីនោះ។ នៅមិនទាន់ច្បាស់ទេថា ការល្បាតរនេះដាច់ដោយឡែកពីក្រុងវ៉ាស៊ីនតោន ប៉ុន្តែអ្នកនាំពាក្យមន្ទីរបញ្ចកោណ​និយាយថា​ ការចល័តនេះមានការសម្របសម្រួលគ្នា។ ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu លើកឡើងថាកងទ័ពទួរគីនឹងចូលទៅកាន់ទីក្រុង Manbij មួយជំហានម្ដងៗដោយមិនទាន់បញ្ជាក់លម្អិត។

ប្រទេសទួរគីធ្វើយុទ្ធនាការយោធាឆ្លងកាត់ព្រំដែនជាមួយពួកឧទ្ទាមស៊ីរីកាល២ឆ្នាំមុន។ យុទ្ធនាការលើកទី១ ឈ្មោះថា”Euphrates Shield”មានគោលបំណងរុញច្រានកងកម្លាំងរដ្ឋអ៊ីស្លាម និងកងកម្លាំង (YPG) ចេញពីព្រំដែន ហើយយុទ្ធនាការលើកទី២ឈ្មោះថា“Olive Branch”មានគោលបំណងកម្ចាត់ក្រុម (YPG) ពីតំបន់ Afrin។

LEAVE A REPLY

Please enter your comment!
Please enter your name here