ប្រទេសអ៊ីរ៉ង់គ្មានគំរោងបង្កើនរយៈចម្ងាយម៉ីស៊ីល និងបដិសេធការជជែកជាមួយលោកត្រាំ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

មេបញ្ជាការសន្តិសុខបដិវត្តន៍និយាយនៅថ្ងៃអង្គារថា  ប្រទេសអ៊ីរ៉ង់គ្មានផែនការពង្រីករយៈចង្ងាយមីស៊ីលរបស់ខ្លួនទេ ដោយសារខ្លួនមានមីស៊ីលចម្ងាយ ២.០០០គីឡូម៉ែត្រគ្រប់គ្រាន់សម្រាប់ការពារប្រទេស។ នេះចំពេលមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលក្រុងតេអេរ៉ង់។

រដ្ឋាភិបាលអ៊ីរ៉ង់បដិសេធម្តងទៀតមិនធ្វើការចរចារជាមួយប្រធានាធិបតី Donald Trump ស្តីពីសមត្ថភាពយោធាអ៊ីរ៉ង់ និងឥទ្ធិពលក្នុងតំបន់ដោយនិយាយថាកិច្ចពិភាក្សាបែបនេះប្រឆាំងនឹងតម្លៃរបស់សាធារណរដ្ឋ  អ៊ីស្លាម។

សហរដ្ឋអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ក្នុងការទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់ក្រុងតេរ៉ង់ផ្លាស់ប្តូរជាការដាក់ទណ្ឌកម្ម។ លោកមានប្រសាសន៍ថាកិច្ចព្រមព្រៀងនេះមានកំហុសយ៉ាងធ្ងន់ធ្ងរដោយសារតែវាមិនទប់ស្កាត់កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ រឺប្រឆាំងក្នុងការប៉ះទង្គិចក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន ហើយលោកអះអាងថាក្រងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មដ៏តានតឹងលើក្រុងតេរ៉ង់។

​ក្រុងតេរ៉ង់មានសមត្ថភាពខាងវិទ្យាសាស្ក្រុងបង្កើនកាំជ្រួចមីស៊ីលរបស់ខ្លួន ប៉ុន្តែវាមិនមែនជាគោលនយោបាយបច្ចុប្បន្នទេ ព្រោះគោលដៅយុទ្ធសាស្ត្ររបស់សត្រូវភាគច្រើនមានមីស៊ីលស្ថិតនៅក្នុងចម្ងាយ ២.០០០គីឡូម៉ែត្ររួចទៅហើយ។ ចម្ងាយនេះមានលក្ខណៈគ្រប់គ្រាន់ដើម្បីការពារសាធារណរដ្ឋអ៊ីស្លាម នេះបើ​យោងតាមប្រភពព័ត៌មានពីអគ្គមេបញ្ជាការលោក Mohammad Ali Jafari ដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មាន Tasnim ។

LEAVE A REPLY

Please enter your comment!
Please enter your name here