ក្រុម Houthis បាញ់ម៉ីស៊ីលទៅទីតាំងប្រេង Aramco ប្រទេសអារ៉ាប៊ីសាអូឌីត

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

ក្រុម Houthiដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសយេម៉ែននិយាយថា ពួកគេបាញ់គ្រាប់មីស៊ីលទៅលើមូល​ដ្ឋាន​​ប្រេងរបស់ក្រុមហ៊ុន Aramco នៅតំបន់ Asir ភាគអាគ្នេយ៍ប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ al-Masirah TV និង SABA រាយការណ៍នៅថ្ងៃអង្គារ។

ក្រោយពីការបាញ់នេះ មន្រ្តីបុគ្គលិកក្រុមហ៊ុន Aramco ប្រាប់ភ្នាក់ងាររ៉យទ័រថា ទីតាំងប្រេងមានសុវត្ថិភាព និងដំណើរការតាមធម្មតា។ ប្រព័ន្ធផ្សព្វផ្សាយ SABA ដកស្រង់ព័ត៌មានប្រភពយោធាក្រុម Houthi ថាក្រុមនេះបាញ់មីស៊ីល Badr-1 លើក្រុមហ៊ុន Aramco ក្នុងរដ្ឋធានីAbha តំបន់Asir’s។ ពុំមានសេចក្តីអត្ថាធិប្បាយ​​ភ្លាមៗ​ពីរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតទេ។

ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតធ្លាប់ចុះផ្សាយថា ប្រព័ន្ធការពារអាកាសអារ៉ាប៊ីសាអូឌីតស្ទាក់​ចាប់​មីស៊ីលរបស់ក្រុម Houthi នៅទីក្រុងKhamis Mushait ដែលស្ថិត​ក្នុងតំបន់Asir’s។ ក្រុម Houthis បង្កើនការបាញ់មីស៊ីលតាមបណ្តាទីក្រុងនានា ក្នុងប្រទេសសាឌីអារ៉ាប៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយភាគច្រើនគ្រាប់ទាំងនោះ ត្រូវកងកម្លាំងការពារដែនអាកាសរបស់សាឌីអារ៉ាប៊ីរារាំងបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here