ចក្រភពអង់គ្លេសមិនឃើញមានភ័ស្តតាងណាមួយបង្ហាញអំពីសកម្មភាពភេវរកម្ម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨

ប៉ូលិសអង់គ្លេសនិយាយនៅថ្ងៃអង្គារថា មនុស្សមួយចំនួនតូចកំពុងទទួលការព្យាបាលក្រោយពីរងគ្រោះដោយសារការផ្ទុះថ្មនៅស្ថានីយក្រោមដីភាគខាងជើងទីក្រុងឡុងដន៍។ ពួកគេ​និយាយថា ពុំមានចំនុចបង្ហាញអំពីឧបទ្ទវហេតុទាក់ទងនឹងអំពើភេរវកម្មនោះទេ។

ប៉ូលីសនិយាយថា គ្រោះថ្នាក់នេះកើតឡើងដោយសារការផ្ទុះថ្ម។  មានអ្នកហៅទៅកាន់ប៉ូលិសដោយរាយការណ៍ពីការផ្ទុះ ហើយមនុស្សជាច្រើនរត់​នៅស្ថានីយ Southgate នៅម៉ោង៧:០៣នាទីយប់។  ប៉ូលិសបិទស្ថានីយហើយណែនាំឲ្យអ្នកដំណើរចេញពីតំបន់នោះដោយមន្រ្តីប៉ូលិសត្រូវដោះស្រាយជាមួយកញ្ចប់គួរឱ្យសង្ស័យមូយ។

ប៉ូលីសដឹកជញ្ជូនអង់គ្លេសនិយាយនៅលើបណ្តាញ Twitter ថានៅបន្តធ្វើការសាកសួរ ហើយរឿងនេះមិនមានទាក់ទងនឹងអំពើរភេរវកម្មទេ។ មនុស្សមួយចំនួនតូចទទួលព្យាបាលនៅកន្លែងកើតហេតុ។

អ្នកស្រុករាយការណ៍នៅលើ Twitter ថាប៉ូលិសណែនាំឲ្យចេញពីផ្ទះ ហើយអ្នកផ្សេងទៀតត្រូវស្នាក់នៅក្នុងភោជនីយដ្ឋាន និងហាងនៅក្បែរកន្លែងកើតហេតុ។

LEAVE A REPLY

Please enter your comment!
Please enter your name here