ប៉ូលិសបារាំងចាប់ជនដៃដល់ដែលកាន់កំបិតហើយស្រែកថា Allahu Akbar

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨

មានការចាប់ខ្លួនបុរសមាឌធំម្នាក់នៅទីក្រុងTours ប្រទេសបារាំង បន្ទាប់ពីបុរសរូបនោះវាយប្រហារអ្នកដំណើរ និងស្រែកថា Allahu Akbar ថែមទាំងសុំឲ្យប៉ូលិសបាញ់គាត់។

ជនដៃដល់រូបនោះព្យាយាមវាយ​ប្រហារលើអ្នកថ្មើរជើងលើស្ពានលាតសន្ធឹងពីទន្លេLoire ក្នុងក្រុងដែលស្ថិតនៅតំបន់ Loire Valley ភាគកណ្តាលប្រទេសបារាំង។

យោងតាមប្រភពសារព័ត៌មានបារាំងបញ្ជាក់ថា ជនដៃដល់គម្រាមច្រានបុរសម្នាក់មានអាយុ៦០​ឆ្នាំពីលើស្ពានមុនពេលប៉ូលិសចូលចាប់ខ្លួន។ ជនដៃដល់មានអាយុ៣០ឆ្នាំ រស់នៅក្នុងក្រុងTours ដោយធ្លាប់មានអំពើហឹង្សាពីមុនមក។ ពេលនេះជនដៃដល់ត្រូវបានអ្នកជំនាញសុខភាពផ្លូវចិត្តធ្វើការវាយតម្លៃនៅយប់ថ្ងៃពុធនេះ ហើយជូនដំណឹងដល់អាជ្ញាធរភេរវកម្មផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here