កុលសម្ព័ន្ធអ៊ីរ៉ាក់សម្លាប់សមាជិករដ្ឋអ៊ីស្លាម៣នាក់នៅភាគខាងជើងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨

កុលសម្ព័ន្ធក្នុងតំបន់ខេត្ត Salahuddin ប្រកាសថាសម្លាប់សមាជិករដ្ឋអ៊ីស្លាម៣នាក់ដែលប៉ុនប៉ងលួចចូលក្នុងភូមិមួយស្ថិតនៅខេត្តភាគខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធកុលសម្ព័ន្ធ Shammar និយាយថា ពួកកងកម្លាំងកុលសម្ព័ន្ធសម្លាប់សមាជិករដ្ឋអ៊ីស្លាម៣នាក់ដែលព្យាយាមលួចចូលទៅក្នុងភូមិ Teloul al-Baj ស្ថិតនៅភាគខាងជើងខេត្តSalahuddin។ យោងតាមសេចក្តីថ្លែងការណ៍និយាយថា ពួកសមាជិករដ្ឋអ៊ីស្លាមទាំងនេះលួចចូលមកមានផែនការចាប់ពង្រត់។

នៅពេលថ្មីៗនេះ ពួកកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធអារ៉ាប់ធំៗរបស់អ៊ីរ៉ាក់ដែលមានសមាជិកជាង១,៥លាននាក់ជួយដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដោយទទួលខុសត្រូវចំពោះការការពារជនស៊ីវិលអ៊ីរ៉ាក់ប្រឆាំងនឹងការគំរាមកំហែងរបស់រដ្ឋអ៊ីស្លាម។ ក្រុមនេះផងដែរក៏អំពាវនាវលោក Abadi បើកទ្វាទទួលអ្នកស្ម័គ្រចិត្តថ្មីនៃក្រុមកុលសម្ព័ន្ធដើម្បីចូលរួមជាមួយកងទ័ពអ៊ីរ៉ាក់ទប់ទល់ទៅនឹងការវាយប្រហារដែលកើតឡើងជារឿយៗដោយរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងតំបន់ Jazirah។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមួយក្រុមសម្លាប់មនុស្ស៦នាក់កាលពីថ្ងៃចន្ទរួមទាំងយុទ្ធជនគាំទ្ររដ្ឋាភិបាលក្នុងរយៈពេលពីរបីម៉ោង បន្ទាប់ពីក្រុមនេះធ្វើការចាប់ពង្រត់ពួកគេនៅភាគខាងត្បូងរដ្ឋធានី Mosul។ រដ្ឋអ៊ីស្លាមយូរម្តងនៅតែបន្តធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។

របាយការណ៍របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ (UNAMI) និយាយថាប្រជាជនអ៊ីរ៉ាក់ ៩៤នាក់ត្រូវសម្លាប់ និង១៦៣នាក់ទៀតរងរបួសដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធកាលពីខែឧសភាកន្លងមកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here