រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីអំពាវនាវឱ្យមាន “ការឆ្លើយតបសមស្រប” ចំពោះសកម្មភាពអង្គការណាតូនៅជិតព្រំដែនខាងលិច

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨

លោក Sergey Shoigu និយាយនៅខាងក្រៅកិច្ចប្រជុំក្រសួងការពារជាតិថា ការកើនឡើងនូវសកម្មភាពអង្គការណាតូ បង្ខំឱ្យប្រទេសរុស្ស៊ីអនុវត្តវិធានការសមស្រប ដើម្បីលុបបំបាត់ការគំរាមកំហែងដែលកំពុងកើតមាន។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីកត់សម្គាល់ថានៅក្នុងពាក់កណ្តាលឆ្នាំ២០១៨ អង្គការណាតូធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន១៣លើក ដែលមានកងកម្លាំងទាហានជាង៤០.០០០នាក់និងសំភារៈប្រយុទ្ធចំនួន ២.០០០ គ្រឿង នៅក្បែរព្រំដែនភាគខាងលិច។

លោក Shoigu ក៏ប្រាប់បញ្ជាការយោធារុស្ស៊ីនៅពេលរៀបចំការឆ្លើយតបចំពោះទង្វើមិនស្វាគមន៍របស់អង្គការណាតូ ដែលពួកគេរួមបញ្ចូលនូវប្រតិបត្តិការសំដៅទប់ទល់ និងបង្កើនការត្រៀមខ្លួនប្រយុទ្ធនៃកងយោធា ភាគខាងត្បូង។

ទោះជាយ៉ាងណា​ រដ្ឋមន្ត្រីរូបនេះកត់សម្គាល់មានការត្រួតពិនិត្យនាពេលថ្មីៗនេះ ថាកងកម្លាំងយើងត្រៀមខ្លួនសម្រាប់ផែនការពាក់ព័ន្ធនឹងការប្រឈមមុខគ្នាជាមួយគូប្រជែងបរទេស។ រដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថា រុស្ស៊ីមិនបង្កើនកម្លាំងយោធាដាក់ពង្រាយនៅលើ “បន្ទាត់ទំនាក់ទំនង” ជាមួយអង្គការណាតូទេ ប៉ុន្តែបង្កើនសមត្ថភាពប្រយុទ្ធតាមរយៈការហ្វឹកហ្វឺនខ្លាំងក្លា និងការប្រើប្រាស់នូវអាវុធថ្មីដែលមានប្រសិទ្ធភាពថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here