កងជីវពលយឺដនឹងចាប់ផ្តើមចាកចេញពីទីក្រុង Manbij ថ្ងៃទី០៤ ខែកក្កដា

0

ប្រភពព័ត៌មានពី Reuters​ ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨

បើយោងតាមប្រសាសន៍រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu និយាយកាលពី​ថ្ងៃព្រហស្បតិ៍ថា ក្រុមកងជីវពលឃឺដ (YPG) ​នឹងចាកចេញពីទីក្រុង Manbij ភាគខាងជើងប្រទេសស៊ីរីនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក Cavusoglu ធ្វើសេចក្តីអត្ថាធិប្បាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឯកជន CNN Turk ថាផែនទីបង្ហាញផ្លូវ​សម្រាប់ដំណោះ​ស្រាយ​ក្នុងទីក្រុង Manbij ត្រូវសហរដ្ឋអាមេរិក និងប្រទេសទួរគីយល់ព្រម​អនុវត្តយ៉ាងពេញ​​លេញ។

នៅដើមខែនេះប្រទេសទួរគី​ និងសហរដ្ឋអាមេរិកយល់ព្រម​លើកិច្ចព្រមព្រៀងមួយ​ដែល​កងជីវពលយឺដ (YPG) នឹងដកកម្លាំងរបស់ខ្លួនចេញពីទីក្រុង Manbij ហើយកងកម្លាំងទួរគី  និងសហរដ្ឋអាមេរិកចូលទៅរក្សាសន្តិសុខស្ថិរភាពរួមគ្នានៅទីនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here