អង្គកាសហប្រជាជាតិព្រួយបារម្ភចំពោះជនស៊ីវិលស៊ីរីចំនួន៧៥០.០០០នាក់ ទទួលរងគ្រោះពីការវាយលុកថ្មី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨

សេចក្តីថ្លែងការណ៍អង្គការសហប្រជាជាតិស្តីពីជំនួយមនុស្សធម៌និយាយនៅថ្ងៃព្រហស្បតិ៍ថា អង្គកាសហប្រជាជាតិព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស៊ីវិលចនួន ៧៥០.០០០នាក់ នៅភាគនិរតីនៃប្រទេសស៊ីរី។ ទីនោះជាកន្លែងដែលរងការវាយលុកផ្នែកយោធា ហើយផ្លាស់ប្តូរទីលំនៅប្រជាជនទីក្រុង Deraa ទៅកាន់ព្រំដែនប្រទេសជូដេន។

សេចក្តីថ្លែងការណ៍បន្តពីការប្រយុទ្ធ និងការបាញ់ផ្លោងតាមទីប្រជុំជនជាច្រើននៅភាគខាងកើត និងខាងលិច ទីក្រុងDaraa។

នៅថ្ងៃពុធ ទី២០ មានការបាញ់ផ្លោង និងការប្រយុទ្ធគ្នាក្នុងតំបន់ជាច្រើនក្នុងទីក្រុង Daraa ដែលបណ្តាលឱ្យ មនុស្ស២០នាក់ស្លាប់ ក្រៅពីនេះនៅមានមនុស្សជាច្រើនផ្សេងទៀតទទួលរងរបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here