សហរដ្ឋការអាមេរិកវាយប្រហារតាមអាកាសធ្វើឱ្យមនុស្ស០៨នាក់ស្លាប់នៅខេត្ត Deir ez-Zor

0

ប្រភពព័តមានពី RT ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨

យ៉ាងហោចណាស់មានមនុស្សចំនួន០៨នាក់ស្លាប់ ក្នុងប្រទេសស៊ីរី ដោយសហរដ្ឋអាមេរិកដឹកនាំក្រុមចម្រុះធ្វើការវាយប្រហារតាមអាកាសក្នុងខេត្ត Deir ez-Zor នេះបើ​យោងតាមទូរទស្សន៍រដ្ឋ។ យោងតាមប្រភពព័ត៌មាន ​​SANA បានឲ្យដឹងថា ការវាយប្រហារសំដៅលើភូមិ al-Shaafa​ និងបំផ្លាញផ្ទះសម្បែងជាច្រើន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ក្រសួងការបរទេសអាមេរិកនិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការបង្កើន​ប្រតិបត្តិការរបស់កម្លាំងស៊ីរីនៅភាគពាយព្យប្រទេសនៅថ្ងៃព្រហស្បតិ៍ ក្រោយពីរដ្ឋាភិបាលផ្លាស់ប្តូរការត្រួតត្រាតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ពួកគេនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ឆ្លើយតបទៅនឹងអ្វីដែលជារំលោភបំពានរបស់រដ្ឋាភិបាលលើកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ីនៅឆ្នាំមុន ក្នុងការទប់ស្កាត់ជម្លោះនៅភាគនិរតីនៃប្រទេស។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Heather Nauert និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងយោធា និងកងជីវពលស៊ីរី រំលោភលើតំបន់នៅភាគនិរតី ដោយចាប់ផ្តើមការវាយប្រហារតាមអាកាស ប្រើកាំភ្លើងធំ និងគ្រាប់រ៉ុកកែត។ ក្រសួងការបរទេសព្រមានដល់រដ្ឋា​ភិបាលរុស្សី​ និងរដ្ឋាភិបាលបាសាអាល់អាសាដ ​អំពី​ការបង្ករការខូចខាតធ្ងន់ធ្ងរជាការរំលោភបំពាន។

ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍កើតមានឡើងក្រោយពីយន្តហោះរបស់កម្លាំងចម្រុះទម្លាក់គ្រាប់បែកលើទីតាំងយោធាស៊ីរីក្នុងតំបន់ Al-Bukamal) ខេត្ត Deir ez-Zor។ ប្រភពព័ត៌មាន SANA រាយការណ៍ពីការវាយប្រហារដោយដកស្រង់ពីប្រភពយោធានិយាយថា មានអ្នកស្លាប់ និងរងរបួសជាច្រើន។ ទោះជាយ៉ាងណា មន្ទីរបញ្ចកោណបដិសេធមិនបានវាយប្រហារដោយសហរដ្ឋអាមេរិក ឬកម្លាំងចម្រុះនោះទេ តែប្រព័ន្ធផ្សព្វផ្សាយខ្លះចេញផ្សាយដោយដកស្រង់សម្តីមន្រ្តីអាមេរិកថា កងកម្លាំងអ៊ីស្រាអែលជាអ្នកធ្វើការវាយប្រហារនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here