ប្រទេសទួរគីទទួលបានយន្តហោះចម្បាំង F-35 ចំនួន០២គ្រឿងពីសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨

ប្រទេសទួរគីទទួលបានយន្តហោះចម្បាំងធុន F-35 ចំនួន២គ្រឿង ពីសហរដ្ឋអាមេរិកសម្រាប់​ការហ្វឹកហាត់នៅរដ្ឋ Arizona ប៉ុន្តែយន្តហោះទាំងនោះបន្តស្ថិតនៅសហរដ្ឋអាមេរិករហូត​ដល់ចុងឆ្នាំ២០១៩ ដោយអាកាសយានិកទួគីកំពុងហ្វឹកហាត់ធ្វើការហោះហើរ។ ចំណែកឯព្រឹទ្ធសភាខាងទួរគីនៅតែបន្តព្យាយាមរារាំងទីក្រុងអានការ៉ាពីការទទួលយន្តហោះ F-35។

លោក Orlando Carvalho អនុប្រធានក្រុមហ៊ុនធុរកិច្ចអាកាសចរណ៍ Lockheed Martin និយាយក្នុងពិធីរៀបចំដម្លើងរោងចក្ររបស់ក្រុមហ៊ុនក្នុងទីក្រុង Fort Worth រដ្ឋតិចសាសនៅថ្ងៃព្រហស្បតិ៍ ថាពួកយើងកំពុងតែឈានដល់កម្រិតថ្មីមួយទៀតជាមួយគ្នា ហើយ​វាជាការពិតសម្រាប់កងទ័ពអាកាសទួរគីផងដែរ។

អនុរដ្ឋលេខាធិការការពារជាតិខាងឧស្សាហកម្មលោក Serdar Demirel របស់ទួរគីចូលរួមក្នុងព្រឹត្តិការណ៍ នេះ ខណៈដែលសហរដ្ឋអាមេរិកមានតំណាងលោកមន្ត្រីមូលដ្ឋានGlen Whitley ចៅក្រមប្រចាំតំបន់ Tarrant និងលោកតំណាងរាស្ដ្រ Craig Goldman នេះបើយោងតាមប្រភពព័ត៌មានពី ​​Fort Worth Star-Telegram។

ក្រោយពីពិធីប្រគល់យន្តហោះចម្បាំង F-35 ទាំង2គ្រឿងត្រូវគេដឹកទៅកាន់មូលដ្ឋានកងទ័ពអាកាស Luke នៅរដ្ឋ Arizona ជាទីកន្លែងដែលអាកាសយានិក និងអ្នកបច្ចេកទេសទួរគីហ្វឹកហាត់យន្តហោះចម្បាំងជំនាន់ទី០៥។ គេរំពឹងថាយន្តហោះនេះនឹងទៅដល់ប្រទេសទួគីនៅចុងឆ្នាំ២០១៩។

LEAVE A REPLY

Please enter your comment!
Please enter your name here