ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់រងរបួសដោយកងកម្លាំងអ៊ីស្រាអែលអំឡុងការតវ៉ានៅតំបន់ព្រំដែនកាហ្សា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨

យោងតាមក្រសួងសុខាភិបាលថា ក្រុមអ្នកតវ៉ាប៉ាឡេស្ទីនរាប់សិបនាក់ត្រូវរងរបួសដោយកងកម្លាំងអ៊ីស្រាអែលប្រមូលផ្តុំគ្នានៅតំបន់ព្រំដែនកាហ្សាតវ៉ាទាមទាទឹកដីដូនតាត្រឡប់មកវិញ។ អ្នកនាំពាក្យក្រសួងសុខាភិបាល ប៉ាឡេស្ទីនសរសេរនៅលើ Twitter ថាការធ្វើបាតុកម្មកាលពីថ្ងៃសុក្រ ធ្វើឱ្យមានការរងរបួសនិងបំពុលជាតិហ្គាសចំនួន២០៦ករណី។ ក្នុងចំណោមអ្នករងរបួសទាំងនោះមាន៤៤នាក់ រងរបួសដោយគ្រាប់កាំភ្លើង។

ក្រុមឃ្លាំមើលមជ្ឈិមបូព៌ារាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបាញ់កាំភ្លើង និងឩស្ម័នបង្ហូរទឹកភ្នែកយ៉ាងច្រើននៅភាគខាងកើតតំបន់កាហ្សាកាលពីថ្ងៃសុក្រ ដែលក្រុមអ្នកតវ៉ាដុតកង់ឡានដើម្បីរារាំងទិដ្ឋភាពរបស់ពួកក្រុមលបបាញ់កាំភ្លើងអ៊ីស្រាអែល។

ការរងរបួសកើតឡើងនៅថ្ងៃដែលគេដាក់ឈ្មោះថា “ថ្ងៃសុក្រនៃអ្នករងរបួស” ដោយពួកប៉ាឡេស្ទីនបន្ថែមការប្រឆាំងនៅតំបន់ព្រំដែនកាហ្សាមានការកាន់ប៉ាដាជាមួយឈ្មោះនិងមុខរបស់អ្នកដែលត្រូវសម្លាប់ចាប់តាំងពីមហាបាតុកម្មកាលពីខែមីនាមានរយៈពេល៨៥ថ្ងៃមកហើយ។

យោងតាមកាកបាទក្រហមមនុស្សសរុបចំនួន១២០នាក់ស្លាប់ និងជាង១៣.០០០នាក់រងរបួសចាប់តាំងពីមហាបាតុកម្មផ្តើមកាលពីថ្ងៃទី៣០ ខែមីនា។

LEAVE A REPLY

Please enter your comment!
Please enter your name here