លគជបភ សហ​ការណ៍​ជាមួយ IAEA បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្គោល​ស្តីពី បច្ចេកទេស​រាវរក​សារធាតុវិទ្យុ​សកម្ម​សម្រាប់​មន្ត្រីជួរ​មុខ​នៅ​ខេត្តសៀម​រាប ពីថ្ងៃទី៧​ ដល់ ១១ ខែ​តុលា ឆ្នាំ២០១៣

1

លេខាធិកា​ដ្ឋា​ន គណ:កម្ម​ការ​ជាតិ ប្រឆាំង​ភេរវកម្ម (គជប​ភ) បាន​បើក​វគ្គ​ហ្វឹកហ្វឺន គ្រូ​បង្គោល សម្រាប់​មន្ត្រី​ជួរមុខ ស្ដីពី​ការប្រើប្រាស់​ឧបករណ៍ រាវរក​សារធាតុ​វិទ្យុសកម្ម នៅ​ក្រុង​សៀមរាប ក្នុង​រយ:ពេល ៥ថ្ងៃ គឺ​ពី​ថ្ងៃទី ៧-១១ ខែតុលា ឆ្នាំ២០១៣ ដែលជា​ជំហាន​ថ្មី មួយទៀត ដល់​មន្ត្រី​សន្ដិសុខ របស់​លេខាធិការដ្ឋាន គជប​ភ ទទួលបាន​ពី IAEA ។ និង​ជាការ​រំលែក​បទពិសោធ​ន៍​គ្នា ទៅវិញទៅមក ពិសេស​គឺ​ការពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​គ្នា​នឹង​គ្នា​ដើម្បី​រួមចំណែក​ក្នុង​វិស័យ សន្ដិសុខ​និង​ប្រសិទ្ធិភាព​ការងារ​របស់​ជាតិ និង​អន្តរជាតិ។

វគ្គ​ហ្វឹកហ្វឺន​នេះ ស្ថិតក្រោម​អធិបតី​របស់លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន​លេខាធិកា​ដ្ឋា​ន គណ:កម្ម​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោកស្រី ណ័​រ ហ្វី​ត​ទ្រី​យ៉ា​ហ៍ បាក់​គ្រី (NOOR FITRIAH BAKRI) មន្ត្រី នៃ​ការិយាល័យ សន្ដិសុខ​នុយ​ក្លេ​អែរ របស់​ទី​ភ្នា​ក់ ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ និង​មាន គ្រូឧទ្ទេស គឺ លោក ហារី សូ​មី​ត្រូ លោក អេ​ត អា​ដុល តំណាង​ពី ទីភ្នាក់ងារ ថាមពល​នុយ​ក្លេ​អែរ​ឥណ្ឌូនេស៊ី និង​អគ្គនាយកដ្ឋាន​គយ នៃ​ប្រទេស​លី​បង់ សិក្ខាកាម​ចូលរួម​មាន ពី អស់លោក​ដែលជា​តំណាង​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​សន្ដិសុខ មកពី​កំពុងផែ​ស្វយ័ត ក្រុងភ្នំពេញ-ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ-ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប និង​មន្ត្រី​លេខាធិការដ្ឋាន គជប​ភ ជិត ៤០រូប ។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក វគ្គ​ហ្វឹកហ្វឺន ថា ក្នុង​រយ:ពេល​កន្លង មក​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក៏ដូចជា​គណ:កម្ម​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន បានបង្ហាញ​ពី​ជំហរ របស់ខ្លួន​យ៉ាង​មុតមាំ​ក្នុងការ ចូលរួម​ជាមួយ​អន្តរជាតិ​ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹង​ការរត់ពន្ធ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​វិទ្យុសកម្ម និង​នុយ​ក្លេ​អែរ​នេះ ។

ជាក់ស្ដែង​នៅ​ឆ្នាំ១៩៩៣ កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ហាម​ឃាត​អាវុធ​គីមី និង​បានផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​អន្តរជាតិ ជាច្រើន​រួមមាន អនុសញ្ញា​ប្រឆាំង​បរមាណូ អនុសញ្ញា​ប្រឆាំង​អំពើរ​ភេរវកម្ម អនុសញ្ញា​ជីវសាស្ត្រ​ជាដើម ។ ជាងនេះទៅទៀត ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក នៃ​អនុសញ្ញា មួយចំនួនទៀត ដូចជា អនុសញ្ញា​ស្ដីពី​ការការពារ​សេរី​រា​ង្គ ពី​សារធាតុ នុយ​ក្លេ​អែរ-អនុសញ្ញា ស្ដីពី​ការកំណត់ សម្គាល់​នៃ​គ្រឿងបន្លាស់​ប្លា​ស្ទិ​ក​ជា​កម្មវត្ថុ​នៃ​ការស្រាវជ្រាវ អនុសញ្ញា​ស្ដីពី​ការបង្ក្រាប​ការដាក់​គ្រាប់ បែក​ច្នៃ​ដោយ ភេរវកម្ម​ជាដើម ។

ក្រៅពី​ការចូលរួម​ក្នុង​ច្បាប់​ទាំងនេះ កម្ពុជា​នៅបាន​បង្ក​តើ​ក្រុមការងារ​ជាតិ​សម្រាប់​អាវុធ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយ​ក្លេ​អែរ រួមទាំង​ក្រុមការងារ បំពាក់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុសកម្ម ក្រោម​គម្រោង​សន្តិសុខ​កំពុងផែ (Megaport Initiative) របស់​ក្រសួង​ថាមពល​អាមេរិក និង​គម្រោង​រួមគ្នា រវាង JRC ក្រសួង​ថាមពល និង​ក្រសួង ការពារជាតិ​សហរដ្ឋអាមេរិក ផងដែរ ។

ហើយ​ជា​លទ្ធផល​នៃ​ការសហការ​គ្នា​រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ រួមមាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អាជ្ញាធរ​កំពង់ផែ និង​លេខាធិការដ្ឋាន គជប​ភ ដែល​បាន​នាំមក​នូវ​ការបំពាក់ ការប្រើប្រាស់​ការ ចែករំលែក​ព័ត៌មាន រវាង​គ្នា​បាន​ដោយ​រលូន ។

លោក​ទេសរដ្ឋមន្ត្រី បានស្នើរ​ដល់  IAEA មេត្តា​ពិនិត្យ​លទ្ធភាព​បង្កើន​សមត្ថភាព​ដល់​ម​ន្ត្រី របស់​លេខាធិការ ដ្ឋា​ន​គជប​ភលើ​ការឆ្លើយតប​បឋម​ទៅនឹង​ឧបទ្ទវហេតុ​នៃ​សារធាតុ​ទាំងនេះ ។ និង​សូម​លើកទឹកចិត្ត​ដល់ IAEA ក្រៅពី​ការជួយ​ជំរុញ​ការហ្វឹកហ្វឺន​នេះ ក៏​សូម​ពិនិត្យ​ដល់​កា​រប​ញ្វ្រា​ប​ការយល់ ដឹង​ពិគ្រោះ​ថ្នាក់​នេះ ដល់​មូលដ្ឋាន​ផងដែរ។ ការចុះ​អប់រំ​ពី​ផលប៉ះពាល់ និង​ផលវិបាក​ពី​សារធាតុ​ទាំងនេះ ក៏​ជា​អត្ថិភាព​នៃ​ការបង្ការ និង​ការពារ​សន្ដិសុខ​វិទ្យុសកម្ម និង​នុយ​ក្លេ​អែរ ផងដែរ ៕

CH-0617

CH-0616

n6

n1

n2

n3

n4

n5

Comments are closed.