ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អញ្ជើញជាគណអធិបតី បើកក្នុងវគ្គសិក្សាស្តីពីដំណើរវិវត្តន៍នៃការ រីកសាយភាយនៃអាវុធប្រមហាប្រល័យ

0

សណ្ឋាគារឡឺរ៉ូយ៉ាល់៖ – នាព្រឹកថ្ងៃទី ០៩ ធ្នូ ឆ្នាំ២០១៣ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងលោក ជេភី ហ្កាឡូសស្គី (JP Galoski) អនុពន្ធ័ប្រចាំប្រទេស​នៃក្រសួង​សន្តិសុ​ខជាតិ​ប្រចាំស្ថាន ទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចូលរួមជាគណអធិបតីក្នុងពិធីបើកវគ្គសិក្សាស្តីពីដំណើរវិវត្តន៍នៃការ រីកសាយភាយនៃអាវុធប្រមហាប្រល័យ ក្រោមកិច្ចសហការរៀបចំដោយការិយាល័យស៊ើបអង្កេតរបស់ សហពន្ធ័ និងក្រសួងសន្តិសុខជាតិ ផ្នែកអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក និងក្រោមការជួយ ឧបត្ថម្ភពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងការចែករំលែកនូវចំណេះដឹងបទពិសោធន៍ក៏ដូចជានិន្នា ការ និងការអភិវឌ្ឍន៍ជារួមលើវិស័យនេះ មកដល់មន្រ្តីមកពីស្ថាប័នពាក់ពន្ធ័នានា ដូចជាកងរាជអាវុធហត្ថ នគរបាលជាតិ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អង្គភាពប្រឆាំងអំពើពុករលួយ ព្រះរាជអាជ្ញាខេត្តសៀមរាប ព្រះរាជអាជ្ញាខេត្តព្រះសីហនុ ព្រះរាជអាជ្ញាក្រុងភ្នំពេញរបស់កម្ពុជា ជាដើម ក្នុងការបង្កើននូវសមត្ថភាពនៃការបង្ការ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនូវការរីកសាយភាយនៃ អាវុធមហាប្រល័យ។

ទោះបីជាកម្ពុជាមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម ទោះបីជាកម្ពុជាមិនមែនជា គោលដៅនៃការរត់ពន្ធសារធាតុ និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់សំរាប់គោលបំណងផលិតអាវុធ មហាប្រល័យក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយ តំបន់ និងសកលលោកក្នុងការបង្ការ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ដោយខុសច្បាប់នូវ សារធាតុនុយក្លេអែរ និងវិទ្យុសកម្ម។ ជាក់ស្តែង ក្រៅពីការចូលរួមជាហត្ថលេខីនៃបណ្តារពិធីសារ និង អនុសញ្ញាអន្តរជាតិ និងនៅក្នុងតំបន់ជាច្រើនមកហើយនោះ យើងមានច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់ កំពូលរបស់កម្ពុជា បានចែងយ៉ាងច្បាប់ពីការមិនអនុញ្ញតិផលិតអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីរបស់ខ្លួនដែរ។ ក្រៅពីនេះកម្ពុជា មានច្បាប់ប្រឆាំងអំពើភេរវកម្ម ច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្តីពី ការហាមឃាត់ការប្រើប្រាស់ អាវុធគីមី នូយក្លែអ៊ែរ ជីវសាស្រ្ត និងវិទ្យុស និងច្បាប់មួយចំនួនទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់បន្ថែមទៀត នៅថ្ងៃអនាគត សំរាប់គ្រប់គ្រង និងដាក់ទោសទណ្ឌ ដល់ជនល្មើសទាំងឡាយផងដែរ ។

ជាងនេះទៀត កម្ពុជានូវបានបង្កើតយន្តការការងារមួយចំនួនសំដៅបង្កើន នូវកិច្ចសម្របសម្រួល ការងាររវាងស្ថាប័នដែលពាក់ពន្ធ័ ដូចជាក្រុមការងារ CBRN Team ក្រុមការងារបំពាក់ឧបករណ៍ រាវរកសារធាតុវិទ្យុសកម្មនៅតាមច្រកព្រំដែនសំខាន់ៗ និងការបង្កើនការហ្វឹកហ្វឺកដល់មន្រ្តីជួរមុខរបស់ កម្ពុជា ក៏ដូចជាការផ្សព្វផ្សាយការយល់ដឹងលើការគ្រប់គ្រងការនាំចេញដល់មន្រ្តីជួរមុខមន្រ្តីអនុវត្តច្បាប់ និងការចូលរួមពីវិស័យឯកជនតាមរយៈគំរោងជំនួយដ៏មានប្រសិទ្ធិភាពរបស់សហរដ្ឋអាមេរិក- សហគមន៍ អ៊ឺរ៉ុប និងទីភ្នាក់ងារថាមពលអន្តរជាតិ នាពេលកន្លងមក ។

វគ្គបណ្តុះបណ្តាលដែលមានបទឧទ្ទេសនាម និងលំហាត់អនុវត្តនេះនឹង ធ្វើឱ្យសិក្ខាកាមយើងយល់បានកាន់ តែស៊ីជំរៅពីសង្វាក់នៃការរីកសាយភាយអាវុធ ក្នុងសម័យទំនើបនេះ ជាពិសេសបច្ចេកវិទ្យាដែលប្រើ ជាមុខពីរ (Dual Use) តែម្តង។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាខិតខំរៀនសូត្រ និងចែក រំលែក ចំណេះដឹងគ្នាឱ្យបានសកម្មដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាល និងលំហាត់នេះទទួល បានទាំងចំណេះ ដឹងថ្មីៗ និងបណ្តាញទំនាក់ទំនងការងារកាន់តែប្រសើរ ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការ ចូលរួមចំណែករក្សាឱ្យមាន សន្តិសុខសំរាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងសកលលោកផង និងពុះពារគ្រប់យ៉ាងដើម្បី ប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរសារធាតុដ៏គ្រោះថ្នាក់នេះ។

01 02 04 IMG_4053