ឯកឧត្តម អ៊ឹង អៀង ចុះផ្សព្វផ្សាយខ្លឹមសារសៀវភៅ SOP ដល់បណ្តាក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធពាក់ព័ន្ធរបស់កំពង់ផែស្វ័យក្រុងព្រះសីហនុ

0

ខេត្តកំពង់សោម៖ ក្រុមការងាររបស់ លគជបភ ដឹកនាំដោយឯកឧត្តម អ៊ឹង អៀង សមាជិក លគជបភ បានចុះធ្វើការផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុនដឹកជញ្ជូននានាដែលកំពុងប្រតិបត្តិការនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងអាជ្ញាធសន្តិសុខ និងមន្ត្រីគយ ប្រចាំនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីអំពី បទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) រួមទាំងចាក់ផ្សាយខ្សែវីដេអូខ្លី បទដ្ឋាននីតិវិធីប្រតិបត្តិ (SOP)។
គោលបំណងនៃសិក្ខាសាលា គឺចង់ផ្សព្វផ្សាយនូវសៀវភៅ បទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) ដល់សិក្ខាកាមដែលបានចូលរួម និងចង់ឲ្យសក្ខាកាមដែលជាមន្រ្តីគយ និងសន្តិសុខកំពុងផែក្រុងព្រះសីហនុយល់ឲ្យកាន់តែច្បាស់ពីនីតិវិធីក្នុងការដោះស្រាយទៅលើបញ្ហា នៅពេលម៉ាស៊ីនស្វែងរកជាតិវិទ្យុសកម្ម (ម៉ាស៊ីន RPM) បញ្ចេញសំឡេងរោទ៍បញ្ជាក់ថា នៅក្នុងរថយន្ត កុងតឺន័រ ដែលបានស្គែនមានផ្ទុកសារធាតុវិទ្យុសាកម្ម តើត្រូវដោះស្រាយយ៉ាងដូចម្តេច?
ជាមួយគ្នានេះផងដែរ ក៏ចង់បង្ហាញដល់តំណាងក្រុមហ៊ុនដឹកជញ្ជូនដែលបានចូលរូមឲ្យបានដឹងពីជំហ៊ាននីមួយៗក្នុងការស្វែងរកជាតិវិទ្យុសកម្មនៅក្នុងកុងតឺន័រនីមួយៗត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះ?
បទបង្ហាញ ឯកឧត្តម អ៊ឹង អៀង បានបញ្ជាក់ផងដែរថា រាល់ទំនិញដែលបាននាំចូល និងនាំចេញទាំងអស់ត្រូវឆ្លងកាត់ការស្គែនរកសារធាតុវិទ្យុសកម្ម (មានន័យថា ត្រូវសែ្គន 100 ភាគរយ) និងបានពន្យល់យ៉ាងច្បាស់ពីនីតិវិទ្យាក្នុងការស្វែងរកជាតិវិទ្យុសកម្មតាំងពីជំហ៊ាន ដំបូងនៃការលើកកុងតឺន័រដាក់នៅរថយន្ត បន្ទាប់រថយន្តត្រូវឆ្លងកាត់ម៉ាស៊ីនស្គែនរកសារធាតុវិទ្យុសកម្ម (ម៉ាស៊ីន RPM) និងជំហ៊ានបន្តទៀតរហូតដំណោះស្រាយចុងក្រោយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង អៀង មានប្រសាសថា សក្ខាសាលានេះ មិនមែនបញ្ជាក់ថា មន្ត្រីគយ និងសន្តិសុខមិនអាចដោះស្រាយបញ្ហាទៅលើការស្គែនរកសារធាតុវិទ្យុសកម្មនោះទេ ប៉ុន្តែនេះគឺជាបទដ្ឋាននីតិវិធីក្នុងការប្រតិបត្តិ ហើយឯកឧត្តម ក៏បានកោតសរសើរដល់ការបំពេញភារៈកិច្ចកន្លងមករបស់មន្ត្រីគយ និងសន្តិសុខកំពុងផែស្វយ័តក្រុងព្រះសីហនុ ដែរបានសហការណ៍គ្នាយ៉ាងរលូន និងមានប្រសិទ្ធិភាព។
ក្នុងឱកាសចុះផ្សព្វផ្សាយនោះ ក៏មានការចូលរួមអមដំណើរដោយលោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា លោក សាយ ភីរុណ និងលោក ហ៊ាន សេរីវឌ្ឍនៈ ដែលជាមន្ត្រីនាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាផងដែរ។
ជាចុងក្រោយក្នុងនាមឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ឯកឧត្តម អ៊ឹង អៀង បានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះស្ថាប័នពាក់ព័ន្ធទាំង២ គឹ កំពង់ផែស្វាយ័តក្រុងព្រះសីហនុ និងសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដែលបានផ្តល់ការសហការណ៍ដោយគ្រប់រូបភាព ជម្រុញឲ្យការអនុវត្តគម្រោងនេះប្រព្រឹត្តដោយភាពរលូន និងស្នើសុំឲ្យស្ថាប័នទាំង២ បន្តនូវសកម្មភាពដ៏ល្អនេះ និងពង្រឹងបន្ថែមទៀត ដោយយោងតាមសៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិ ដែរបានចែកជូននៅពេលនេះ៕

01

02

03

04

05