កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​នាយកដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​

0

នា​ព្រឹក​ថ្ងៃទី​ ២០​ ខែ ឧសភា ឆ្នាំ ២០១៤ នៅ​នាយក​ដ្ឋាន​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​នៃ​លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​  មាន​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ប្រចាំ​ខែ​មួយ ​ ក្រោម​អធិ​បតីភាព​ លោក​ប្រធាន​នាយកដ្ឋាន​ការពារ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ និង​មាន​ការ​ចូល​រួម​ពីអស់​លោក​ជា​ អនុ​ប្រធាន​នាយកដ្ឋាន​ ប្រធាន.អនុប្រធាន ការិយា​ល័យ​ និងមន្រ្តី​នៃ​នាយ​កដ្ឋាន​ទាំង​អស់​។  ជាកិច្ច​ចាប់​ផ្តើម លោក​ប្រធាន​នាយ​កដ្ឋាន​បាន​ស្វាគមន៏​ចំពោះ មន្រ្តីថ្មី​ដែល​ទើប​ប្រលង​ជាប់ និង​មន្រ្តី​ជាប់​កិច្ច​សន្យា​ដែល​បាន​ចាត់តាំង​មក​បំពេញ​​​ការ​​ងារ​​​នៅ​​នាយកដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ ព្រម​​ទាំង​ថ្លែង​អំណរ​គុណ​ចំពោះ​មន្រ្តី​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​កន្លង​មក​ជូន​នាយកដ្ឋាន ក៏ដូចជា​លេខា​ធិការដ្ឋាន​ផងដែរ​។ តំណាង​ការិយាល័យ​នីមួយ‌ៗ​ក៏បាន​លើក​ឡើង​នូវ​សកម្ម ភាព​ការងារ​កន្លង​មក ព្រម​ទាំង​ទិស​ដៅ ​និង​សំណូម​ពរ​ជូន​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​ពិនិត្យ និង​ដោះ​ស្រាយផងដែរ។

បន្ទាប់​ពី​កិច្ច​ប្រជុំផ្ទៃក្នុង​របស់នាយកដ្ឋានបានបញ្ចប់ លោក​ប្រធាន​នាយក​ដ្ឋាន​បាន​​អនុញ្ញាត​​​អោយ​​​តំណាង​​​​ការិយាល័យ​​ទាំងអស់​​​ ដែល​បាន​ចូល​រួម​សរសេរ​​សេនារីយ៉ូ​​សម​យុទ្ធដើម្បី​ឡើង​ធ្វើ​បទ​បង្ហាញ​ពីសេ​នារីយ៉ូ​នីមួយៗ​ក្នុងគោល​បំណង​ពិភាក្សាកែលំអរ​ដើម្បី​បូក​សរុប​ដាក់ជូន​ថ្នាក់​ដឹក​នាំ​លេខាធិការ​ដ្ឋាន ​គ​.ជ​.ប​.ភ​​ នា​ពេល​ខាង​មុខ​។

កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​នៅ​វេលា​ម៉ោង ​១១ ​និង​១​៥​នា​ទី​ព្រឹក ​ ក្រោម​បរិយាកាស​រីករាយ ​និង​ស្និទ្ធ​​ស្នាល​​​បំផុត​។

up01 up03 up02

up00