នា​យក​ដ្ឋាន​ព័ត៌មានបច្ចេកវិទ្យា​ នៃលេខា​ធិការដ្ឋាន គ.ជ.ប.ភ ​បើក​ការ​ប្រជុំ​ផ្ទៃក្នុងរបស់​ខ្លួន​

0

ភ្នំពេញ៖ ​នា​ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ២០១៤​ នេះ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន ​គ.​ជ​.​ប​.​ភ​​​ ​បាន​​បើក​​​ការ​​ប្រជុំ​​ផ្ទៃ​​ក្នុង​របស់​​ខ្លួន​​​ក្រោម​​ការ​ដឹក​នាំ​ផ្ទាល់​របស់​ លោក​ ប៉ឹល​ ច័ន្ទវីរៈ​ ជា​ប្រធាន​នាយក​​ដ្ឋាន​​ព័ត៌​មាន​​បច្ចេក​វិទ្យា​​ និង​ដោយ​​មាន​ការ​ចូល​រួម​ពី​លោក​អនុប្រធាន​នាយក​ដ្ឋាន​ មន្ត្រី​​ជំនាញ​​​ទទួល​​ខុស​​ត្រូ​វ​​កា​រិយា​ល័យ​​ចំណុះ​​ទាំង​​៤​ ​ព្រម​ទាំង​មន្ត្រី​ដែល​ជា​ស​មាជិក​ជា​ច្រើន​រូប​ទៀត​ នៅ ​ល​.​គ​.​ជ​.​ប​.​ភ​ ទីតាំង​អគ្គស្នងការ​ន​គ​រ​បា​ល​ជា​តិ​ក្បាល​ថ្នល់​ ​នា​វេ​លា​​ម៉ោង​ ០៨​ និង ០០​នាទី​ព្រឹក​។

ក្នុង​កិច្ច​​ប្រ​ជុំ​​នេះ​​ផ្តោត​​ទៅ​​លើ​​ប្រ​​ធា​ន​​បទ​​សំ​ខាន់​ៗ​​ដូច​​ខាង​​ក្រោម​៖

-​ ត្រួតពិនិត្យ​បូកសរុបទៅ​លើ​កា​រ​ងារ​​អនុវត្ត​នា​ខែ​កន្លង​ទៅ ​និង​រៀបចំ​ផែន​ការ​ថ្មី​សម្រាប់​ខែ​បន្ទាប់

– ជំរុញនិងការលើកទឹកចិត្តបន្ថែមទៀតទៅលើការអនុវត្តការងារ

– រៀបចំបង្កើត ក្រុមសរសេរព័ត៌មាន និងថតរូប

– សិក្សា និងធ្វើការរៀបចំបង្កើត App សម្រាប់យក​ព័ត៌​មាន​ដែល​ដំណើរ​ការ​លើ​ Android, និង iOS

– ឆែកមើលឡើងវិញដែលពាក់ព័ន្ធជាមួយនឹងវ៉ិបសាយ ទាក់ទងទៅនឹងការ​ link ​ទៅ​កាន់​វ៉ិប​សាយ​របស់​រដ្ឋា​ភិ​បា​ល

– ត្រៀមរៀបចំការបង្កើតវគ្គបង្រៀនថ្មី ទាក់ទងទៅនឹងការពង្រឹង​សមត្ថ​ភាព​ទាក់​ទង​ទៅ​នឹង​ការ​សរ​សេរ​ព័ត៌​មាន​ និង​ថត​រូប​

      ​ក្នុង​កិច្ច​ប្រជុំនោះ​បន្ទាប់​ពី​បាន​ស្តាប់​នូវ​ការ​ធ្វើ​បទ​បង្ហាញ​របស់​​មន្ត្រី​​​ជំនាញ​​​​ទទួល​​​ខុស​​​ត្រូ​វ​​កា​រិយា​ល័យ​​ចំណុះ​​ទាំង​​៤​​ដែល​បាន​លើក​ឡើង​ពី​បញ្ហា និង​ភាព​លំ​បាក​​ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​ខ្លួន​កន្លង​​​មក​​ លោក​ប្រធាន​នាយកដ្ឋាន​ ​ក៏​បាន​​ផ្តល់​​ជា​​អ​នុសាសន៏​​​ណែ​​នាំ​​មួយ​​ចំនួន​​ដល់​​មន្ត្រី​ជំនា​ញ​​ដែ​ល​​ចូ​ល​​រួ​​ម​​ ​និ​ង​​ផ្ត​​ល់​​ដំ​​ណោះ​​ស្រា​យ​​អំ​ពី​​កា​រ​​ងា​រ​​​មួយ​​ចំនួន​​ដែល​​កំ​ពុង​ជួប​​ភាព​អ​​សកម្ម​​ ​ព្រម​ទាំង​​ស្នើ​​សុំ​ឲ្យ​ថ្នាក់​​ដឹក​​នាំ​​ការិយា​​ល័យ​​ទាំង​​អស់​​បន្ត​​ការ​​ខិត​​ខំ​​ប្រឹង​​ប្រែង​​អនុវត្ត​​ការ​ងារ​​បន្ថែម​​ទៀត​​​សំ​ដៅ​​យ៉ាង​​ណា​​សម្រេច​​ឲ្យ​​បា​ន​​នូវ​​រាល់​​ផែន​​ការ​​ដែ​ល​​បាន​​កំណត់​។ កិច្ច​​ប្រជុំ​​នេះ​​បាន​​បញ្ចប់​​នា​វេលា​​ម៉ោង​​​០៩ និង៣០នាទី​ ក្រោម​បរិយាកាស​រីករាយ​ និង​ស្និទ្ធ​ស្នាល​ក្រៃ​លែង​៕

09 08 06 05 04 03 02 01