លេ​ខា​ធិ​កា​រ​ដ្ឋា​ន​គ​ជ​ប​ភ​បើ​ក​វ​គ្គ​ហ្វឹ​ក​ហ្វឺន​ដល់​ម​ន្រ្តី​ម​ក​ពី​ស្ថា​ប័​ន​ពា​ក់​ព័ន្ធ​ដើ​ម្បី​ប្រើ​ប្រាស់​ឧប​ករណ៍​រាវ​រក​សារ​ធាតុ​វិទ្យុ​ស​កម្ម​កាន់​ដៃ​

0

ទី​ក្រុង​ភ្នំ​ពេញ​៖កាល​ពីថ្ងៃ​ទី​១៥ ​ខែ​ កក្កដា​ ឆ្នាំ ២០១៤ ព្រឹក​មិញ​នេះ​ លេ​ខា​ធិ​ការដ្ឋាន​គ​​​​​ជ​​ប​ភ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ដល់​មន្រ្តី​មក​ពី​ស្ថាប័ន​ពាក់​ពន្ធ័​​ដើម្បី​ប្រើប្រាស់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុ​សកម្ម​កាន់​ដៃ​ ដែល​មាន​មន្រ្តី​មក​ពីស្ថាប័ន​ចូល​រួម​សរុប​ចំនួន​ ២០​ រូប។

វគ្គ​សិក្សា​នេះ​ជាផ្នែក​មួយ​នៃការ​បង្កើន​ធន​ធាន​មនុស្ស​របស់​កម្ពុជា​ និង​ការ​បំពាក់​ឧបករណ៍​បន្ថែម​ដល់​មន្រ្តី​មក​ពីស្ថាប័ន​ពាក់​ពន្ធ័​របស់​កម្ពុជា​ (ដែល​ទទួល​បាន​ពីគំ​រោង​សន្តិ​​សុខ​កំពង់​ផែរបស់​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​​អុឺ​រ៉ុប​​មក​ដល់​​កម្ពុជា​តាមរយៈ​លេខា​ធិការ​ដ្ឋាន​ គ​ជបភ​) ​ដើម្បី​បន្ត​គាំ​ទ្រជំហរ​ និង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ការ​ចូល​រួម​ជា​មួយ​តំបន់​ និង​សកល​លោក​ ក្នុង​ការ​ទប់​ស្កាត់​ បង្ការ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ័​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​នុយ​ក្លេ​អ៊ែរ​ដោយ​ខុស​ច្បាប់​ ។

ក្នុង​ពិធី​បើក​វគ្គ​នេះ​ផង​ដែរ​ ឯកឧត្តម​ អ៊ឹង​ អៀង​ ក្នុង​នាម​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ឱម​ យ៉ិន​ទៀង​ អនុ​ប្រធាន​លេខា​ធិកា​រដ្ឋាន​ គជបភ​ បាន​​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​មក​ពីស្ថាប័ន​ដែល​ពាក់​ពន្ធ័​ខិត​ខំយក​ចិត្ត​ទុក​ដាក់​ និងចែក​រំលែក​​ចំណេះ​ដឹង​បន្ត​ដល់​មន្រ្តី​របស់​ខ្លួន​ក្រោយ​ការ​បញ្ចប់​វគ្គ​នេះ​ ។​ ឯក​ឧត្ត​មក៏​លើក​ទឹក​ចិត្ត​ដល់​សិក្ខា​កាម​ឱ្យ​បន្ត​ពង្រីក​បណ្តាញ​ទំនាក់​ទំនង​គ្នា​ទាំង​ពេល​កំពុង​សិក្សា​ និង​ក្រោយ​ពេល​សិក្សា​​ដើម្បី​​បង្កើន​ប្រសិទ្ធិ​ភាព​នៃកិច្ច​សហប្រតិបត្តិ​ការកាន់​តែ​ទូលំទូលាយ​រវាង​គ្នា​នឹងគ្នា​។

វគ្គ​សិក្សា​នេះនឹង​​បន្ត​រហូត​ដល់​ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៤​ ។

 

04

03

02

01