កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ​កក្ក​ដា​ របស់​នា​យក​ដ្ឋា​នការពារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​

0

​ភ្នំពេញ​៖ ​នា​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៤​ នាយក​ដ្ឋាន​ការពារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​​នៃលេខា​ធិការដ្ឋាន​ គ.ជ.ប.ភ បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ប្រចាំ​ខែ​កក្កដា​ ក្រោម​អធិប​តីភាព​ លោក​ ស​ សិរីវិចិត្រ​ ប្រធាន​នាយកដ្ឋាន​ការពារ​ហេដ្ឋានរចនា​សម្ព័ន្ធ លោក​អនុ​​ប្រធាន​នាយក​ដ្ឋាន​ការ​ពារ​​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ និង​មាន​ការ​ចូល​រួម​ពី​អស់​លោក​ជាប្រធាន​.អនុប្រធាន​ការិយាល័យ​ និង​មន្រ្តី​នៃ​នាយកដ្ឋាន​ទាំងអស់​។

ជា​កិច្ច​ចាប់​ផ្តើម​ លោក​ប្រធាន​នាយក​ដ្ឋាន​បាន​មាន​មតិ​ស្វាគមន៍​ដល់​អង្គ​ប្រជុំ​ និង​ដាក់​របៀប​វារៈ​សំខាន់​ៗ​ដើម្បី​ផ្តល់​លទ្ធភាព​ជួន​ការិ​យា​ល័យ​នីមួយៗ​ រាយ​ការណ៍​ពី​លទ្ធ​ផលការងារ​ក្នុង​ខែ​កន្លង​មក​ និង​ដាក់​ទិស​ដៅ​អនុវត្តន៍​បន្ត​ជូន​អង្គ​ប្រជុំ ​។ ​ក្នុងនោះ​ លោក​ប្រធាន​ការិ​យា​ល័យ​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី១ ​ទី២​ ទី៣ ​បាន​រាយ​ការណ៍​អំពី​ការ​ងារ​សរសេរ​សេនា​រីយ៉ូ​ បាន​បញ្ចប់​ជា​ស្ថាពរ​ និង​បន្ត​ស្រាវ​ជ្រាវ​ពី​សកម្មភាព​ ឬ​ព័ត៌មាន​ពាក់ព័ន្ធ​និង​ភេវរកម្ម​ ដែល​យោង​តាម​ស្មារតី​នៃ​អង្គ​ប្រជុំ​ប្រចាំ​ខែ​កាល​ពី​ខែ​មិថុនា ដែល​កំណត់​អោយ​ការិយា​ល័យ​នីមួយៗ​ ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ពី​ប្រវត្តិ​ និង​សកម្មភាព​ភេវរកម្ម​នានា​ក្នុង​ពិភព​លោក​ មក​បង្ហាញ​ក្នុង​អង្គ​ប្រជុំ​ជា​រៀង​រាល់​សប្តាហ៍​ ដើម្បី​ជា​ចំណេះ​ដឹង​និង​ការ​ស្គាល់​កាន់​តែ​ច្បាស់​ពី​ការ​វិវត្តន៍​របស់​ក្រុម​ភេវរកម្ម​។ ​លោក​ យឹម​ សុខឡេង​ ប្រធាន​ការិ​យាល័យ​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី១ ​បាន​លើក​ឡើង​ថាៈ​ ការិ​យាល័យ​របស់​លោក​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​ក្រុម​ភេវរកម្ម​ឥស្លាម​និយម​ GI​ និង​កំពុង​បក​ស្រាយ​ឯកសារ​ជា​ភាសា​ខ្មែរ​ដើម្បី​រៀប​ចំ​ជា​ស្លាយ​បង្ហាញ​ជូន​អង្គ​ប្រជុំ​ខែ​ក្រោយ​ ។ ​ចំណែក​ការិយា​ល័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី២​ និង​ទី៣​ ក៏​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​ក្រុម​ភេវរកម្ម​ផ្សេងៗ​ដើម្បី​រៀប​ចំ​ជា​ឯកសារ​ធ្វើ​បទ​បង្ហាញ​ជូន​អង្គ​ប្រជុំ​ផងដែរ​។ ស្រប​គ្នា​នេះ​ដែរ​ លោក​ ​ឈុន​ សុជាតិ​ អនុ​ប្រធាន​នាយកដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បាន​ជូន​ជា​យោបល់​ដល់​អង្គ​ប្រជុំ​ អំពី​កិច្ច​ការ​នេះ​ដោយ​បញ្ជាក់​ថា​៖ ចំ​ពោះ​ការ​ស្រាវ​ជ្រាវ​លើ​ប្រធាន​បទ​ផ្សេងៗ​ពាក់​ព័ន្ធ​និង​ភេវរ​កម្ម​របស់​ការិយាល័យ​នីមួយៗ​គឺ​ពុំចាំ​បាច់​មាន​ការ​ឆ្លង​យោបល់​របស់​លោក​ប្រធាន​នាយកដ្ឋាន​ ឬ​អនុ​ប្រធាន​នាយក​ដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ​ទេ​គឺ​ឯកសារ​ដែល​បាន​ស្រាវ​ជ្រាវ​រួច​អាច​យក​មក​ធ្វើ​បទ​បង្ហាញ​ជូន​​អង្គ​ប្រជុំ​តែ​ម្តង​។

ចុង​បញ្ចប់​លោក​ប្រធាន​នាយក​ដ្ឋាន​ បាន​កំណត់​អោយ​ការិ​យាល័យ​ទាំង​អស់​របស់​នាយក​ដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រៀប​ចំការ​ប្រជុំ​ប្រចាំ​សប្តាហ៍​តាម​ការិ​យាល័យ​នីមួយៗ​ និង​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​ដើម្បី​ត្រួត​ពិនិត្យ​តាម​ដាន​សកម្ម​ភាព​ និង​រាយការណ៍​បន្ត​ជូន​ដល់​ថ្នាក់​ដឹក​នាំ​។ ​ក្រៅ​ពី​នេះ​លោក​ប្រធាន​បាន​សរ​សើរ​ចំពោះ​ការ​សរសេរ​សេនារីយ៉ូ​​កន្លង​មក​ថា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​ជំ​រុញ​ដល់​មន្រ្តី​ក្រោម​ឱវាទ​ខិតខំ​សិក្សា​ពី​សៀវ​ភៅ​ផែនការ​ជាតិ​បន្ថែម​ទៀត​។ ​ដោយ​ឡែក​ ពាក់ព័ន្ធ​នឹង​សកម្មភាព​សន្តិ​សុខ​នយោ​បាយ លោក​ប្រធាន​បាន​ស្នើរ​ដល់​មន្ត្រី​ទាំង​អស់​ធ្វើ​ការ​រាយការណ័​ជា​បន្ទាន់​ ប្រសិន​បើ​បាន​ដឹង ឬ​បាន​ឃើញ​សកម្ម​ភាព​ប្រមូល​ផ្តុំ​មិន​ប្រ​ក្រតី​ណា​មួយ​របស់​ក្រុម​បាតុករ​ ដើម្បី​ធ្វើ​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ និង​បង្ការ​បញ្ហា​ប្រឈម​ផ្សេងៗ​ដោយថា​ហេតុ​ ។ កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​នៅ​វេលា​ម៉ោង​ ១០​ និង​៣០​នាទី​ព្រឹក​ ក្រោម​បរិយា​កាស​រីករាយ​ និង​ស្និត​ស្នាល​បំផុត​៕

01

02