កិច្ច​ប្រជុំ​ប្រចាំ​ខែ​ឧសភា​ ឆ្នាំ​២០១៥ របស់​នាយក​ដ្ឋាន​ព័ត៌មាន​បច្ចេក​វិទ្យា

0

ភ្នំពេញ៖ នៅ​វេលា​​​ម៉ោង​​ ០៩:០០ នាទី​​​ ព្រឹក​​ថ្ងៃ​​ទី២៣​​ ​ខែ​​ឧសភា​​ ឆ្នាំ​​២០១៥​ នេះ នាយក​​ដ្ឋាន​​នាយក​ដ្ឋាន​ព័ត៌មាន​បច្ចេក​វិទ្យា​​​ នៃ​លេខា​​​​ធិការ​​​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​បើកកិច្ច​ប្រ​ជុំ​ផ្ទៃ​ក្នុង​ ប្រ​ចាំ​ខែ​​ឧសភា ​ឆ្នាំ​២០១៥ របស់​ខ្លួន ដឹក​នាំ​ដោយ​ លោក​ ប៉ិល ច័ន្ទវីរៈ ប្រ​​ធាន​​នាយក​​ដ្ឋាន​​​​ និង​មាន​ការ​​ចូល​រួម​ពី​​អស់​លោក​-លោក​ស្រី​ ជា​ប្រធាន​-អនុ​ប្រធាន​​ការិ​យាល័យ​, មន្រ្តី​ បុគ្គ​លិក​ ​ជា​ច្រើន​​រូប​ផង​ដែរ ។

ថ្លែង​​​បើក​​កិច្ច​​ប្រជុំ​​នេះ​​​ លោក​​​ប្រ​ធាន​​​នាយក​​ដ្ឋាន​​​ បាន​​​មាន​​ប្រសាសន៍​លើក​ទឹកចិត្ត​​ដល់​​​មន្រ្តី​ បុគ្គ​លិក​ក្រោម​​ឱ​វាទ​​ទាំង​​អស់​ឲ្យ​បន្ត​អនុវត្ត​ការងារ​ឲ្យ​បាន​កាន់​តែ​សកម្ម​ជាង​មុន​ថែម​ទៀត​​ ​​។​ បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​លទ្ធ​ផល​ការងារ​តាម​ការិយាល័យ​និមួយៗ​រួចមក​ លោក​ប្រធាន​នាយក​ដ្ឋាន​ក៏បាន​ស្នើ​ឲ្យ​គ្រប់​ការិយាល័យ​ ត្រូវ​ពង្រឹង​សមត្ថ​ភាព​មន្រ្តី​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ​គ្នា​ទៅ​វិញ​ទៅមក​ ។​ លោក​ប្រធាន​នាយក​ដ្ឋាន​ បាន​គូស​បញ្ជាក់​ថា​ នៅ​ក្នុង​ខែសីហា​ ឆ្នាំ២០១៥​ ខាង​មុខ​នេះ​ នាយក​ដ្ឋាន​ព័ត៌មាន​បច្ចក​វិទ្យា​ និង​ត្រៀម​បើក​វគ្គ​បណ្តុះ​បណ្តាល​ លើ​ជំនាញ​សរសេរ​ព័ត៌មាន​ និង​ជំនាញ​ថតរូប​​ កំរិត២​ ក្នុង​គោល​បំណង​លើក​កម្ពស់​សមត្ថ​ភាព​មន្រ្តី​ផ្ទៃ​ក្នុង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ។

កិច្ច​​ប្រជុំ​​បាន​​បញ្ចប់​​ទៅ​​នៅ​​​វេលា​​​ម៉ោង​​​ ១១​ និង​​០០​​នាទី​​ព្រឹក​​​ ក្រោម​​បរិ​យា​កាស​​រីករាយ​​ និង​​ទទួល​ខុស​ត្រូវខ្ពស់ ​​៕

02 04 05 03 01