ប៉ូលីសថៃបាននិយាយថាការវាយប្រហារទីសក្ការៈបូជា Erawan គឺធ្វើឡើងជាបណ្តាញ

0

ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី 19 ខែ​ សីហា ឆ្នាំ 2015 :

បាងកក ប្រទេសថៃ : មេប៉ូលីសរបស់ប្រទេសថៃបានឱ្យដឹងថា ការវាយប្រហារដោយគ្រាប់បែកដែលបានសម្លាប់មនុស្ស 20 នាក់នៅឯទីសក្ការៈបូជា Erawan  ក្នុងទីក្រុងបាងកកកាលពីថ្ងៃចន្ទកន្លងទៅនេះ ត្រូវបានធ្វើឡើងជា ” បណ្តាញ ” ។ ប៉ូលីសបានបង្ហាញរូបភាពជនសង្ស័យម្នាក់ពាក់អាវយឺតពណ៌លឿងដែលត្រូវថតបានដោយប្រពន្ឋ័កាមេរ៉ាសន្តិសុខ ដែលបានទំលាក់សាកាដូចោលនៅក្នុងទីសក្ការៈបូជានេះ ។

ក្រោយមកប៉ូលិសបានឱ្យដឹងបន្តទៀតថា មានមនុស្ស 2 នាក់ផ្សេងទៀតត្រូវគេចាត់ទុកថាជាជនសង្ស័យដែលគេឃើញនៅលើកាមេរ៉ាសុវត្ថិភាព CCTV ។ លោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha បានរៀបរាប់ពីឧប្បត្តិហេតុនេះថា ជាការវាយប្រហារដ៍សាហាវដែលមិនធ្លាប់មាននៅលើប្រទេសថៃ ។

ទីសក្ការៈហិណ្ឌូ ដែលជាទីប្រជាប្រិយភាពសំរាប់ភ្ញៀវទេសចរណ៍និងពុទ្ឋសាសនិកជនមួយនេះត្រូវបានបើកឡើងវិញនៅថ្ងៃពុធម្សិលមិញនេះ ។ មេប៉ូលីសលោក Somyot Poompanmoung​​​  បានប្រាប់ទីភ្នាក់ងារព័ត៌មានដែលពាក់ពន្ឋ័ថា ការវាយប្រហារទីសក្ការៈនេះគឺធ្វើឡើងដោយមនុស្សច្រើនជាងម្នាក់ ។ លោកបាននិយាយសំដៅទៅជនជាប់សង្ស័យថា ” គាត់មិនបានធ្វើវាតែម្នាក់ឯងទេ វាជាបណ្តាញ ” ប៉ុន្តែលោកមិនបានផ្តល់ព័តមានអ្វីបន្ថែមទៀតទេ ។ ហើយលោកបន្ថែមថា លោកជឿថាមានពលរដ្ឋថៃចូលរួមក្នុងការបំផ្ទុះគ្រាប់បែកនេះ ។

Erawan shrine 01 Erawan shrine